ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សារលិខិតជូនពរសម្ដេចតេជោ ផ្ញើរជូនសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសពិធីចម្រើនជន្មាយុឈានគម្រប់៨៧ឆ្នាំ ឈានចូល៨៨ឆ្នាំ

ភ្នំពេញ : នៅក្នុងឱកាសដ៏សិរីមង្គលប្រសើរថ្លៃថ្លានៃពិធីចម្រើនជន្មាយុ គម្រប់៨៧ឆ្នាំ ឈានចូល៨៨ឆ្នាំ របស់ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ព្រមទាំងភរិយា សម្តែងនូវទឹកចិត្តសោមនស្សរីករាយ ឥតឧបមា និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរគ្រប់ប្រការ ប្រកបដោយមនោសញ្ចេតនាគោរព ស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា សូមសមប្រកបដោយបញ្ញាញាណ ភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៌ និងជន្មាយុយឺនយូរតរៀងទៅ។ យើងទាំងអស់គ្នាតែងតែនឹកឃើញ និងចងចាំជានិច្ចប្រកបដោយការគោរពដឹងគុណយ៉ាងស្មោះអស់ពីដួងចិត្ត នូវឆន្ទៈ និងសកម្មភាពស្នេហាជាតិ និងប្រជាជន ដ៏មោះមុតបំផុតរបស់ សម្ដេចអគ្គមហាពញាចក្រី ដែលជានិច្ចកាលបានខិតខំតស៊ូលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ ប្រកបដោយគំរូវីរភាពដ៏មហស្ចារ្យ ចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងសមត្ថភាពស្ថាប័ន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងកសាងសមិទ្ធផលសង្គមយ៉ាងច្រើនអនេក ដើម្បីបន្តអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាជាទីស្រឡាញ់ ឱ្យរឹងរឹតតែមានវឌ្ឍនភាពជឿនលឿនខ្លាំងក្លាថែមទៀត។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានៃពិធីចម្រើនអាយុវឌ្ឍនមង្គលនេះផងដែរ សម្ដេចតេជោ ព្រមទាំងភរិយា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមី ខ្លាំងក្លា ទេវតាថែរក្សាឆ្នាំថ្មី ព្រះនាមមណ្ឌាទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ គ្រប់ប្រការ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី បុត្រប្រសារ ចៅប្រុស ចៅស្រីជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក