ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាបើកព្រឹត្តិការណ៍បាល់ទាត់តំបន់ជាលើកដំបូងបន្ទាប់ពីបើកប្រទេសឡើងវិញ

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងចាប់ផ្ដើមដាក់លក់សំបុត្រក្នុងក្នុងពានរង្វាន់ AFF U23 Championship 2022 នៅថ្ងៃទី១០ ខែកុម្ភៈ ខាងមុខដែលជាសញ្ញានៃការទទួលមនុស្សចូលទស្សនាព្រឹត្តិការបាល់ទាត់តំបន់ឡើងវិញបន្ទាប់ពីផ្អាកអស់ជាង១ឆ្នាំរួចមក។

យោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទោះបីជាបើកឱ្យមានការចូលទស្សនាដោយផ្ទាល់ឡើងវិញ តែចំនួនមនុស្សត្រូវបានកាត់បន្ថយមកនៅត្រឹមពាក់កណ្ដាលនៃពហុកីឡដ្ឋាន។

ការប្រកួតជើងឯកបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំ (AFF U23) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ។ សំបុត្រដែលនឹងដាក់លក់មានចំនួន ៤ប្រភេទដែលមាន ប្រភេទ១ តម្លៃ ៣០ ០០០រៀល ប្រភេទ២ តម្លៃ ២០ ០០០រៀល ប្រភេទ៣ តម្លៃ ១៤ ០០០រៀល និងប្រភេទ៤ តម្លៃ ៨ ០០០រៀល។

ទីលានប្រកួតនៅភ្នំពេញចំនួន២នឹងត្រូវជ្រើសរើសសម្រាប់ការប្រកួតនេះគឺពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍។

ចំពោះលទ្ធផលបែងចែកពូល ក្រុមម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ ។ រីឯពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មានថៃ វៀតណាម និងសិង្ហបុរី។

កម្ពុជាបានបើកប្រទេសឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីទទួលជោគជ័យក្នុងការចាក់វ៉ាក់សាំងដល់ពលរដ្ឋគោលដៅដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក