ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រនឹងយាងទៅចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅប្រទេសចិន

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងយាងទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិននាថ្ងៃទី៣ ខែកុម្ភៈ ដើម្បីចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។

ការយាងចេញទៅចូលរួមដោយព្រះមហាក្សត្រកម្ពុជានេះដោយមានការថ្វាយបង្គំយាងពីប្រធានាធិបតីចិនលោក ស៊ី ជិនពីង ផ្ទាល់។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីចុងខែមករាថាប្រទេសចិនស្វាគមន៍យ៉ាងកក់ក្ដៅចំពោះព្រះមហាក្សត្រកម្ពុជាដែលចូលរួមជាសក្ខីភាពក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ចិននេះ។

លោកថា៖ «កម្ពុជាគឺជាប្រទេសជិតខាងល្អជាប្រពៃណីរបស់ចិន បានគាំទ្រយ៉ាងមុតមាំចំពោះភាគីចិនជាម្ចាស់ផ្ទះនៃការរៀបចំកីឡាអូឡាំពិករដូវរងាប៉េកាំង។ ព្រះករុណាព្រះមហាក្សត្រគឺជាមិត្តចាស់របស់ប្រជាជនចិន។ យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះព្រះអង្គដែលនឹងស្ដេចយាងមកកាន់ប្រទេសចិន ដើម្បីយាងជាសក្ខីជនក្នុងឱកាសជាប្រវត្តិសាស្ត្រដែលរដ្ឋធានីប៉េកាំងនឹងក្លាយជាទីក្រុងលើកដំបូងក្នុងការរៀបចំកីឡាអូឡាំពិកទាំងរដូវក្តៅនិងរដូវរងា»។

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំងនឹងចាប់ផ្ដើមនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ។ ប្រមុខរដ្ឋាភិបាលជាង៣០ប្រទេសនិងចូលរួមក្នុងព្រឹត្តិការណ៍បើកនេះដោយក្នុងនោះរួមមាន ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohamamed bin salman ព្រះអង្គម្ចាស់ Abu Dhabi ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed Al Nahyan ផងដែរ។

ព្រឹត្តិការណ៍កីឡាអន្តរជាតិដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះនេះមានរយៈពេល១៦ថ្ងៃដែលនឹងបញ្ចប់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ អត្តពលិកជាង៣ពាន់នាក់មកពីប្រទេសចំនួនជាង៩០មកចូលរួមព្រឹត្តិការណ៍កីឡានេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក