ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជប៉ុនកំពុងស្វែងរកយន្តហោះចម្បាំងមួយដែលបាត់ពីរ៉ាដាក្រោយហោះចេញពីមូលដ្ឋានទ័ព ៥គីឡូម៉ែត្រ

តូក្យូ៖ យន្តហោះចម្បាំងប្រភេទ F-15 របស់ទ័ពអាកាសជួរមុខជប៉ុនបានបាត់ជាមួយនាវិក២នាក់ក្រោយហោះចេញពីមូលដ្ឋានទ័ពអាកាស Komatsu។

ក្រសួងការពារជាតិជប៉ុនបានឱ្យដឹងថា យន្តហោះរបស់កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុនបានបាត់ខ្លួនពីរ៉ាដា កាលពីថ្ងៃច័ន្ទភ្លាមៗបន្ទាប់ពីការហោះឡើងចម្ងាយប្រហែល ៥គីឡូម៉ែត្រពីមូលដ្ឋានទ័ពអាកាស Komatsu នៅលើឆ្នេរសមុទ្រជប៉ុន។

បច្ចុប្បន្នឧទ្ធម្ភាគចក្រកំពុងបន្តស្វែងរក និងជួយសង្គ្រោះ ខណៈនាវាឆ្មាំឆ្នេរសមុទ្រចំនួនបីបានបន្តការស្វែងរក បន្ទាប់ពីបានរកឃើញបំណែកយន្តហោះមុននេះនៅក្នុងសមុទ្រ។

យន្តហោះប្រភេទ F-15 ភាគច្រើនដែលហោះហើរដោយប្រទេសជប៉ុនគឺស្ថិតក្រោមអាជ្ញាប័ណ្ណដោយក្រុមហ៊ុន Mitsubishi Heavy Industries ហើយវាជាយន្តហោះចម្បាំងជួរមុខដ៏សំខាន់របស់ប្រទេសជប៉ុនរយៈពេល ៤ទស្សវត្សមកហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក