អន្តរជាតិ៖ កាលនៅពីក្មេងមនុស្សភាគច្រើនសុទ្ធតែធ្លាប់យកខ្នើយវាយគ្នាលេង ប៉ុន្តែពេលនេះអ្នកដែលមានសមត្ថភាពអាចនឹងក្លាយទៅជាកីឡាករអាជីពក៏ថាបាន។ សព្វថ្ងៃនេះអ្វីក៏ដោយអាចក្លាយទៅជាកីឡាអាជីពបានដូចគ្នា។
សូមណែនាំ Pillow Fight Championship (PFC) ដែលជាកីឡាស្របច្បាប់ដែលមានមនុស្សពីរនាក់ប្រយុទ្ធគ្នានៅក្នុងសង្វៀន។ វាស្រដៀងទៅនឹងកីឡាប្រដាល់ដែរ ប៉ុន្តែសម្រាប់ខ្នើយគឺត្រូវប្រើខ្នើយដែលផ្តល់ដោយ PFC។
កីឡាមួយប្រភេទដែលប្រើខ្នើយដើម្បីវាយគ្នាបានក្លាយទៅជាកីឡាប្រយុទ្ធអាជីពដោយមានអត្តពលិកបានប្រកួតនៅលើសង្វៀនក្នុងរដ្ឋ Florida។ ការប្រកួតក្នុងពានរង្វាន់ Pillow Fight Championships ធ្វើឡើងក្នុងរដ្ឋផ្លរីដា កាលពីថ្ងៃទី២៩ ខែមករា ដែលមានអត្តពលិកបុរស ១៦នាក់ និងស្រី ៨នាក់បានប្រកួតដើម្បីដណ្តើមពានរង្វាន់ទាំងពីរភេទ។
Pillow Fight Championship បានចាប់ផ្តើមជាមួយនឹងគំនិតមួយក្នុងការអភិវឌ្ឍកីឡា ដែលនឹងទាក់ទាញទស្សនិកជនអន្តរជាតិ។
ការប្រយុទ្ធ PFC ត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍នៅរដ្ឋផ្លរីដា ហើយព្រឹត្តិការណ៍នេះត្រូវបង់ប្រាក់ដើម្បីទស្សនាការប្រកួតប្រជែងដណ្តើមយកខ្សែក្រវាត់មួយ និងរង្វាន់ជាសាច់ប្រាក់ចំនួន ៥ ០០០ដុល្លារ៕