ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មួយឆ្នាំគត់បន្ទាប់ពីរដ្ឋប្រហារ មីយ៉ាន់ម៉ាសល់តែវិបត្តិដែលពិបាករកច្រកចេញ

អន្តរជាតិ៖ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះគឺជាខួបមួយឆ្នាំនៃរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ដែលបានឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកដទៃទៀតនៃសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ភ្លាមៗបន្ទាប់ពីរដ្ឋប្រហារ ភាពអាសន្នត្រូវបានប្រកាសហើយមេដឹកនាំរបបយោធា មីន អោងលាំង បានគ្រប់គ្រងបន្ត។ ទង្វើនេះបានជំរុញឱ្យពលរដ្ឋនាំគ្នាចេញមកតវ៉ាទាំងកំហឹងទូទាំងប្រទេស។

ចាប់តាំងពីការឡើងកាន់អំណាច របបយោធាបានប្រើកម្លាំងបង្រ្កាបក្រុមដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន។ ហើយប្រទេសមីយ៉ាន់ម៉ាធ្លាក់ក្នុងភាពចលាចលចាប់តាំងពីពេលនោះមក។ បាតុកម្មបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយ ហើយបុគ្គលិករដ្ឋាភិបាល រួមទាំងគ្រូបង្រៀន និងវេជ្ជបណ្ឌិត បានប្រកាសធ្វើពហិការមិនចូលធ្វើការ។

នៅក្នុងខែមីនា ឆ្នាំ២០២១ កងទ័ពបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦០នាក់ ខណៈអ្នកភូមិប្រហែល ៣ពាន់នាក់នៅភាគខាងកើតរដ្ឋការ៉ែន បានភៀសខ្លួនចូលទៅក្នុងប្រទេសថៃ បន្ទាប់ពីកងទ័ពបើកការវាយប្រហារតាមផ្លូវអាកាសលើទឹកដីដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធសហភាពជាតិការ៉ែន។

នៅថ្ងៃទី១ ខែមេសា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ក្រោយមកលោក មីន អោងលាំង បានធ្វើដំណើរទៅកាន់ទីក្រុងហ្សាកាតាសម្រាប់កិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាន ដោយបានចុះហត្ថលេខាលើផែនការកូសង់ស៊ីស៥ចំណុច ដើម្បីបញ្ចប់អំពើហិង្សា និងស្វែងរកដំណោះស្រាយចំពោះវិបត្តិនយោបាយនៅមីយ៉ានម៉ា។

ទោះជាយ៉ាងណា របបយោធាបានបន្តចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី និងមនុស្ស ១៥នាក់ផ្សេងទៀតពីបទ «ក្លែងបន្លំការបោះឆ្នោត និងសកម្មភាពគ្មានច្បាប់» ជុំវិញការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០។

តុលាការក៏បានរកឃើញថាមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី មានពិរុទ្ធពីបទញុះញង់ និងរំលោភលើការរឹតបន្តឹងលើជំងឺកូវីដ-១៩ ហើយត្រូវបានកាត់ទោសឱ្យឃុំខ្លួនរយៈពេល ៤ឆ្នាំនៅទីតាំងដែលមិនឱ្យដឹងជាសាធារណៈឡើយ។

ជាមួយគ្នានេះ អង្គការសហប្រជាជាតិបានចោទប្រកាន់យោធាថា បានសម្លាប់ជនស៊ីវិលរាប់សិបនាក់នៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីបានវាយឆ្មក់ភូមិមួយនៅចំថ្ងៃបុណ្យណូអែល។

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ យោធាបានក្រាលកម្រាលព្រំក្រហមសម្រាប់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យសម្ដេចក្លាយជាមេដឹកនាំបរទេសដំបូងគេដែលទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាក្រោយរដ្ឋប្រហារយោធា។

រហូតមកដល់ថ្ងៃទី១ ខែកុម្ភៈនេះ មានរយៈពេលមួយឆ្នាំគត់ចាប់តាំងពីរដ្ឋប្រហារ ហើយសញ្ញាតិចតួចបំផុតនៃការឯកភាពជាអន្តរជាតិដើម្បីស្ដាររដ្ឋាភិបាលស៊ីវិលប្រទេសនេះឡើងវិញនៅមិនច្បាស់លាស់នៅឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក