ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាំងបន្តឡើងថ្លៃដល់សប្ដាហ៍ទី៤

ភ្នំពេញ៖​ ប្រេងឥន្ធនៈបានបន្តឡើងថ្លៃបន្តទៀតនៅថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ដោយប្រេងសាំងធម្មតាមានតម្លៃ ៤ ៥០០រៀល និងប្រេងម៉ាស៊ូតមានតម្លៃ ៤ ២៥០រៀល។ នេះជាការបន្ដឡើងថ្លៃលើកទី៣ហើយក្នុងរយៈពេល៤សប្ដាហ៍ចុងក្រោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២មក។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងពីតម្លៃប្រេងនៅថ្ងៃនេះថាការបន្តឡើងនេះគឺដោយសារមានការប្រែប្រួលនៅលើទីផ្សារអន្តរជាតិ។

ក្រសួងបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់ថ្លៃលក់ប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្ដរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងខាងលើតែប៉ុណ្ណោះ»។

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មតម្លៃប្រេងសាំងធម្មតាកាលពីថ្ងៃទី១ ខែមករា មានតម្លៃ ៤ ២០០រៀល និងប្រេងម៉ាស៊ូតមានតម្លៃ ៣ ៨០០រៀល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក