ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកនាំពាក្យក្រសួងសុខាភិបាលអំពាវនាវដល់ពលរដ្ឋឱ្យមកចាក់ដូសទី៣ឱ្យបានគ្រប់គ្នា

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានបន្តអំពាវនាវដល់ពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩នៅពេលដែលត្រូវដល់ពេលទៅចាក់ឱ្យបានគ្រប់គ្នា ជាពិសេសគឺដូសជំរុញដោយថាដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ និងបង្កើនភាពស៊ាំសហគមន៍រឹងមាំ។

ក្នុងសារសំឡេងក្រើនរម្លឹកដែលបានចាយចែកក្នុងសារអេឡិចត្រូនិកតេឡេក្រាមលោកស្រី ឱ វណ្ណឌីន បានជំរុញដល់ពលរដ្ឋបន្តអនុវត្តន៍វិធានការសុខាភិបាល និងប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ឱ្យបានល្អប្រសើរ។ លោកស្រីបន្ថែមថាការចម្លងអូមីក្រុងត្រូវបានរកឃើញនៅកម្ពុជាជារៀងរាល់ថ្ងៃបន្ទាប់ពីបានឆ្លងចូលក្នុងសហគមន៍ ដោយជំរុញដល់ពលរដ្ឋចូលរួមអនុវត្តន៍វិធានការសុខាភិបាល ៣កុំ៣ការពារ និងបន្តទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩នៅតាមទីតាំងមន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យជាតិឱ្យបានគ្រប់គ្នា ជាពិសេសវ៉ាក់សាំងដូសជំរុញទី៣។

លោកស្រី ឱ វណ្ណឌីន បានថ្លែងថា៖ «សូមបងប្អូនអញ្ជើញមកទទួលវ៉ាក់សាំងដូសទី៣នេះ ឱ្យបានគ្រប់គ្នាដើម្បីជួយជំរុញនូវកងការពារ និងបង្កើននូវកងការពារនៅក្នុងសរីរាង្គកាយរបស់បងប្អូនដើម្បីទប់ស្កាត់នូវការវាយលុកសភាពធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩នេះ ហើយជាពិសេសទៀតគឺចូលរួមដើម្បីឱ្យសហគមន៍របស់បងប្អូនគឺមានភាពស៊ាំបានខ្លាំងក្លា ដើម្បីឱ្យអាចនឹងការពារបាននូវហានិភ័យសុខភាពសាធារណហើយក៏ដូចជាកាត់បន្ថយបានជាអតិប្បរមានូវភាពធ្ងន់ធ្ងរដែលកើតឡើងដោយវីរុសកូវីដ-១៩ ក៏ដូចជាកាត់បន្ថយបាននូវការចូលសម្រាកពេទ្យ ក៏ដូចជាការស្លាប់បាត់បង់ជីវិតដោយជំងឺកូវីដ-១៩នេះផងដែរ» ។

គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ពលរដ្ឋកម្ពុជាបានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានជិត១៤លាននាក់ ខណៈអ្នកដែលបានចាក់ដូសជំរុញទី៣ បានជាង៥លាន៦សែននាក់ និងអ្នកដែលចាក់ដូសទី៤បានជាង៤សែន៥ម៉ឺននាក់ ខណៈករណីអ្នកឆ្លងសរុប ១២១ ៣៩០នាក់ ស្លាប់ ៣ ០១៥នាក់ ជាសះស្បើយ ១១៧ ៣៩០នាក់។ ករណីឆ្លងប្រចាំថ្ងៃមានចន្លោះពី២០ទៅ៥០នាក់សុទ្ធតែប្រភេទអូមីក្រុង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក