ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងបរិស្ថានបារម្ភពីការធ្លាក់ចុះគុណភាពខ្យល់

ភ្នំពេញ៖ ក្រសួងបរិស្ថានបានបង្ហាញការបារម្ភចំពោះការធ្លាក់ចុះគុណភាពខ្យល់នៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស ដែលមានការកើនឡើងកំហាប់ភាគល្អិតច្រើនលើសស្ដង់ដា ដែលជាហានិភ័យដល់សុខភាពប្រជាពលរដ្ឋ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រសួងបរិស្ថានបានឱ្យដឹងថាប្រភពនៃការកើនឡើងកម្រិតកំហាប់ភាគល្អិតនិចល PM10 និងPM2.5 មានការកើនឡើងដោយសារ ការបញ្ចេញផ្សែងពីរោងចក្រ ឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូតនិងចំហេះឥន្ធនៈផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតព្រៃ វាលស្មៅ សំរាម សំណល់រឹង និងការហុយធូលីពីការដ្ឋានសំណង់ជាដើម។

ក្រសួងជំរុញដល់រដ្ឋបាលរាជធានីខេត្ត និងមន្ទីរបរិស្ថានទាំងអស់ត្រូវចាត់វិធានការឆ្លើយតបនឹងបញ្ហាទាំងនេះដោយ ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមទីចំហ ការឆេះតាមទីលានចាក់សំណល់ ទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់ ត្រូវធ្វើការសម្អាតអនាម័យតាមដងផ្លូវ និងទីសាធារណៈ និងត្រួវអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ស្មៅ គល់ជញ្រ្ជាំង និងសំណល់កសិកម្មផ្សេងៗទៀត។

យោងតាមទិន្នន័យតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថាន បានបង្ហាញថា នៅទីក្រុងភ្នំពេញជារៀងរាល់ឆ្នាំកំហាប់ PM2.5 ជាមធ្យមមានកើនឡើងពី១៣.៥៩μg/m³ ក្នុងឆ្នាំ២០១៧ និង១៩.២៦ μg/m³ ក្នុងឆ្នាំ២០១៨ ហើយវាបានកើនឡើងដល់ ២១.១២ μg/m³ ក្នុងឆ្នាំ២០១៩ ។ បើទោះបីជាកំហាប់ភាគល្អិតនិចលស្ថិតក្រោមបន្ទាត់ស្តង់ដាជាតិ (២៥ μg/m³) ក៏ដោយ ប៉ុន្តែនិន្នាការនៃការកើនឡើងកំហាប់សារធាតុបំពុលខ្យល់ពីមួយឆ្នាំទៅមួយឆ្នាំក្នុងបរិយាកាសគឺមានកម្រិតគួរឱ្យកត់សម្គាល់ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចាត់វិធានការកាត់បន្ថយ។ ការបំពុលខ្យល់បណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនចំពោះសុខភាពសាធារណៈ បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានលើកឡើងថាគិតត្រឹមល្ងាចថ្ងៃទី៣១ ខែមករា កម្រិតខ្យល់នៅតែមានគុណភាពល្អ បើទោះបីជាកម្រិតកំហាប់ភាគល្អិតនិចលមានការកើនឡើងជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM2.5 បន្តិចក៏ដោយ។ ទោះជាយ៉ាងណាលោកលើកឡើងពីការបារម្ភនៃការកើនឡើងលើសកម្រិតស្តង់ដានៅបណ្តាខេត្តមួយចំនួន ដែលជាហានិភ័យបង្កផលប៉ះពាល់ចំពោះ សុខភាព ប្រជាពលរដ្ឋ និងបរិស្ថាន។

លោកថា៖ «ផលប៉ះពាល់ពីការបំពុលខ្យល់មានលក្ខណៈធំធេង ដោយសារ តែសារធាតុបំពុលខ្យល់អាចសាយភាយបានឆ្ងាយ បង្កឱ្យមានការបំពុលឆ្លងដែន រួមផ្សំនឹងឥទ្ធិពលពីកត្តាអាកាសធាតុ និងភូមិសាស្ត្រ បានធ្វើឱ្យការបំពុលខ្យល់ក្លាយជាបញ្ហាប្រឈមចំពោះសុខភាព ដែលទាមទារឱ្យគ្រប់ប្រទេសទាំងអស់មានការយកចិត្តទុក ដាក់ខ្ពស់លើបញ្ហាបំពុលខ្យល់ ប្រភពនៃការបំពុលខ្យល់មានការកើនឡើងជាលំដាប់នូវមធ្យោបាយធ្វើដំណើរការប្រើប្រាស់ថាមពលក្នុងដំណើរការផលិតកម្ម សេវាកម្ម និងលំនៅឋាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសំណង់ បណ្តាលឱ្យមានកំណើននៃការបញ្ចេញឧស្ម័នបំពុលបរិយាកាស» ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ភាគល្អិតនិចល មានសមាសធាតុដែលជាល្បាយនៃភាគល្អិតសរីរាង្គ និងអសរីរាង្គ អណ្តែតក្នុងខ្យល់ដែលសមាសធាតុសំខាន់ៗទាំងនោះមានដូចជាស៊ុលហ្វាត នីត្រាត អាម៉ូញាក់ កាបូនខ្មៅ។ល។ ភាគល្អិតដែលមានអង្កត់ផ្ចិត ២,៥μm ឬតូចជាងនេះមានគ្រោះថ្នាក់ខ្លាំងចំពោះសុខភាពដោយសារវាអាចជ្រៀតចូល និងស្ថិតនៅជ្រៅក្នុងសួត។ មានជំងឺមួយចំនួនដែលបណ្តាលមកពីការប៉ះពាល់ជាមួយភាគល្អិតនិចលក្នុងរយៈពេលវែង ដូចជាប៉ះពាល់ដល់ទារក (កើតមុនកំណត់ ទំងន់មិនគ្រប់) ជំងឺផ្លូវដង្ហើមចំពោះកុមារ ក្រិនសរសៃឈាម ការវិវឌ្ឍប្រព័ន្ធប្រសាទ និងសមត្ថភាពខួរក្បាល។

បើយោងតាមអង្គការសុខភាពពិភពលោក ការបំពុលខ្យល់សាធារណៈបានសម្លាប់មនុស្សប្រមាណ៤,២លាននាក់ ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ដែលតំបន់ប៉ាស៊ីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍ជាតំបន់ដែលរងផលប៉ះពាល់ច្រើនជាងគេ (WHO ឆ្នាំ២០១៦)។

ក្រសួងបរិស្ថានបានដាក់ផែនការខ្យល់ស្អាត់កម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់គុណភាពខ្យល់ ការពារសុខភាពសាធារណៈ និងបរិស្ថាន។ ឯកសារជាយុទ្ធសាស្រ្តនេះបានផ្តល់នូវទិដ្ឋភាពសំខាន់ៗ រួមមាន ស្ថានភាពគុណភាពខ្យល់ (បច្ចុប្បន្ននិងនិន្នាការក្នុងឆ្នាំ២០៣០) ប្រភពបំពុលខ្យល់សំខាន់ៗ លិខិតបទដ្ឋានគតិយុត្ត និងវិធានការកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិយាកាសតាមវិស័យ ហើយជាលើកទីមួយហើយដែលការបញ្ចេញសារធាតុបំពុលបរិយាកាស បង្កផលប៉ះពាល់ដល់សុខភាពត្រូវបានវាស់វែងក្នុងកម្រិតជាតិ និងវិធានការកាត់បន្ថយការបំពុលបរិយាកាសត្រូវបានដាក់អនុវត្ត ក្នុងគោលបំណងលើកកំពស់គុណភាពខ្យល់ ការពារសុខភាពសាធារណៈ និងបរិស្ថាន ត្រូវបានកំណត់ជាក់លាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក