ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភាកម្ពុជា៖ ពានរង្វាន់សន្ដិភាពស៊ុនហាក់គឺស័ក្តិសមបំផុតចំពោះសម្ដេចតេជោ

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន បានសម្ដែងនូវក្ដីរីករាយដែលនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុនសែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់សន្ដិភាពស៊ុនហាក់ឆ្នាំ២០២២ ដោយថាជាមោទនភាពសម្រាប់កម្ពុជាទាំងមូលហើយស័ក្កិសមបំផុតចំពោះសម្ដេចតេជោ។

ក្នុងលិខិតជូនចំពោះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន បានលើកឡើងថា ការផ្ដល់ពានសន្ដិភាពស៊ុនហាក់ជូនសម្ដេចតេជោ គឺជាសក្ខីភាពនៃការទទួលស្គាល់លើការរួមចំណែករបស់សម្ដេចតេជោ ក្នុងការកសាងសន្ដិភាព និងការអភិវឌ្ឍនមនុស្សជាតិ។

សម្ដេចពញាចក្រីបានលើកឡើងថា៖ «ពិតជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុងឧត្តមបំផុតសម្រាប់ប្រជាជនកម្ពុជា និងជាមោទនភាពដ៏ខ្ពង់ខ្ពស់សម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយជាការស័ក្កិសមបំផុតចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ជាស្ថាបនិកសន្ដិភាព ដែលផ្ដើមចេញពីស្នាដៃនៃការដឹកនាំប្រកបដោយទេពកោសល្យ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ តាមរយៈនយោបាយ ឈ្នះ ឈ្នះ ដែលធ្វើឱ្យប្រជាជនកម្ពុជាទទួលបាននូវសុខសន្ដិភាព ស្ថិរភាពយ៉ាងពិតប្រាកដ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូចបច្ចុប្បន្ន និងជាសក្ខីភាព នៃការទទួលស្គាល់លើការរួមចំណែករបស់សម្ដេចតេជោ ក្នុងការកសាងសន្ដិភាព និងការអភិវឌ្ឍមនុស្សជាតិ ដែលមានការល្បីរន្ទែ ក្នុងសកលលោក» ។

គួរបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីសម្រាប់ទទួល ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ដែលនឹងត្រូវប្រគល់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

ប្រធានមូលនិធិសន្ដិភាពស៊ុនហាក់លោក Tomash G. Walsh បានលើកឡើងថា ការជ្រើសរើស សម្ដេចតេជោ សម្រាប់ទទួលពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេល ជាច្រើនឆ្នាំកន្លងរបស់សម្ដេចជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការដឹកនាំរបស់សម្តេចពិតជាបានរួមចំណែកដល់ការកសាងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក