ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនបង្ហាញពីបំណងចង់ជួយដោះស្រាយជំនន់ស្ទឹងព្រែកត្នោត

ភ្នំពេញ៖ ប្រធានសមាគមន៍ជប៉ុននៅកម្ពុជាលោក Takahashi Fumaiki បានស្នើសុំការអនុញ្ញាតពីសម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងការនាំអ្នកវិនិយោគជប៉ុនមកទស្សនកិច្ចនៅកម្ពុជាក្នុងខែមេសា ឆ្នាំ២០២២ខាងមុខ ដោយក្នុងនោះក៏នឹងពិនិត្យលើលទ្ធភាពក្នុងការជួយដោះស្រាយបញ្ហាជំនន់ស្ទឹងព្រែកត្នោតផងដែរ។

ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅទីស្ដីការគណរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក Takahashi បានស្នើសុំគោលការណ៍ពីសម្ដេចតេជោក្នុងការចូលរួមជួយដោះស្រាយជំនន់ស្ទឹងព្រែកត្នោត ដែលមួយរយៈចុងក្រោយនេះបានធ្វើឱ្យជន់លិចនិងប៉ះពាល់ដល់ពលរដ្ឋជាច្រើនគ្រួសារ។

ការស្នើសុំនេះត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ និងបានបញ្ជាឱ្យអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្តាសោភា និងរដ្ឋមន្ត្រីក្រសួងធនធានទឹក រួមទាំងអង្គភាពពាក់ព័ន្ធចួលរួមដើម្បីពិនិត្យលើគម្រោងដោះស្រាយនេះ។

ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន គឺលោក អ៊ាង សុផល្លែត បានឱ្យអ្នកសារព័ត៌មានដឹងបន្ទាប់ពីជំនួបរវាងសម្ដេច និងលោក Takahashi ថា៖ «ពាក់ព័ន្ធនឹងការការពារទឹកជំនន់ស្ទឹងព្រែកត្នោតសម្ដេចតេជោក៏បានណែនាំជូនឯកឧត្តម សុខ ចិន្តាសោភា ផងដែរសូមឯកឧត្តមសហការសម្របសម្រួលជាមួយឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និងស្ថាប័នពាក់ព័ន្ធដទៃទៀតដើម្បីអនុញ្ញាតឱ្យប្រតិភូរបស់ឯកឧត្តម Takahashi ធ្វើបទបង្ហាញពាក់ព័ន្ធនឹងករណីនេះ» ។

ក្នុងជំនួបនោះផងដែរសមាគមន៍ជប៉ុនបានប្រគល់ដីមួយកន្លែងដល់សម្ដេចតេជោដើម្បីរៀបចំជាសួនអនស្សាវរីយ៍កម្ពុជា-ជប៉ុន ដោយដាក់ឈ្មោះថាសួនPKO។ សម្ដេចបានទទួលយកនឹងបានឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពិភាក្សាជាមួយរដ្ឋបាលរាជធានីភ្នំពេញរៀបចំកសាង។

ស្ទឹងព្រែកត្នោតមានប្រភពពីភ្នំឱរ៉ាល់ហូរកាត់ខេត្តកំពង់ស្ពឺ ចាក់មកស្របតាមព្រំប្រទល់ខេត្តកណ្ដាល និងរាជាធានីភ្នំពេញ មុននឹងហូរចូលទន្លេបាសាក់។ រៀងរាល់រដូវវស្សា២ឆ្នាំហើយដែលជំនន់ស្ទឹងព្រែកត្នោតបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋដែលរស់នៅតាមស្ទឹង ជាពិសេសគឺពលរដ្ឋដែលរស់នៅតំបន់គួរស្រូវក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងឆ្នាំ២០២១កន្លងទៅជំនន់ស្ទឹងព្រែកត្នោតនេះបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជាង៣ពាន់គ្រួសារ ដែលស្មើនឹងមនុស្សជាង១ម៉ឺន១ពាន់នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក