ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជិតដល់ថ្ងៃរៀបការជួបគ្រោះថ្នាក់ចរាចរណ៍ខាងប្រុសស្លាប់ចំណែកស្រ្តីជាគូដណ្តឹងរបួសធ្ងន់

បន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ និងស្រ្តីជាគូរដណ្ដឹងបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូកាលពីវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ តាមផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តសិរីមង្គល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាកLEXUS RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AQ-3250 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដល់ចំណុចកើតហេតុផ្លូវកោងបានបុកប៉ះម៉ូតូ០១គ្រឿងធុនC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ1BG-1154 ភ្នំពេញ ជិះគ្នា០២នាក់ ក្នុងទិសដៅផ្ទុយគ្នាពីត្បូងទៅជើង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងន្លែង ចំណែកអ្នករួមដំណើររងរបួសធ្ងន់ បាក់ឆ្អឹងត្រគៀកទាំងសងខាង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យពោ២ ខេត្តបាត់ដំបង ។ អ្នកបើកបររថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់ វត្ថុតាងរថយន្តនិងម៉ូតូខូចខាតធ្ងន់ យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ។

តាមការឲ្យដឹងពីឪពុកខាងស្រីបានប្រាប់ថា ជនរងគ្រោះទាំង០២នាក់ជាគូដណ្តឹងនឹងគ្នាខាងប្រុសជាកូនប្រសាឈ្មោះ សាមឿង អាយុ៣៥ឆ្នាំ នៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ចំណែកកូនស្រីគាត់បង្កើតឈ្មោះ ឈន សូនេតសត្យា អាយុ២២ឆ្នាំ នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ពួកគេទាំង០២នាក់ជិតដល់ថ្ងៃចូលរោងការនៅថ្ងៃទី១២ខែកុម្ភៈនឹងបានដើរចែកសំបុត្រអញ្ជើញភ្ញៀវបានមួយចំនួនផងដែរ។

មុនពេលកើតហេតុពួកគេទាំង០២នាក់ បានចេញពីផ្ទះនៅភូមិអូរអណ្តូង ទៅលេងផ្ទះឪពុកម្តាយខាងប្រុស នៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ក៏បានជួបគ្រោះអកុសលនេះតែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក