ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៣លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៣៥៣,៦២១នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៧៦០,៦៣០នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន ៥,៦២៩,៦០៨នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើកទីបួនចំនួន ៤៥៤,០៦៩នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដែលផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

បើតាមរបាយការណ៍ដែលផ្តល់ដោយ អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅ​ ថ្ងៃចន្ទ ទី៣១ ខែមករា នេះលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ ១០លាននាក់ដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបាន ចំនួនសរុបចំនួន១០២,០១% ពលរដ្ឋមានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំបាន ៩៩,៥៣% កុមារពី៦ឆ្នាំដល់ក្រោម១២ឆ្នាំសម្រេចបាន១០៥,៩៥% និងកុមារ៥ឆ្នាំសម្រេចបាន១០៦,១៧% ។

វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជននោះរួមមាន៖ វ៉ាក់សាំងម៉ាកស៊ីណូហ្វាម បានចាក់លើកទី១ សរុបចំនួន ៣,៧០២,៤១៨ដូស ខណៈចាក់លើកទី២អស់ ៣,៥៤៦,៤៦៧ដូស ចាក់លើកទី៣អស់ ១១៦,៣៤៣ដូស និងចាក់លើកទី៤អស់ ២,០៩២ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Covishield) បានចាក់លើកទី១ សរុបចំនួន ១៦៥,៦០៨ដូស ខណៈចាក់លើកទី២អស់ ១៥៧,៧៣៦ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Japan) បានចាក់លើកទី១ សរុបចំនួន ១៨៤,០៦១ដូស ខណៈចាក់លើកទី២អស់ ១៧៦,៧៨៦ដូស ចាក់លើកទី៣អស់ ៩៦៥,៣២៤ដូស និងចាក់លើកទី៤អស់ ៦,៨៥២ដូស។ វ៉ាកសាំងម៉ាក AstraZeneca (UK) បានចាក់លើកទី១ សរុបចំនួន ៤៥២ដូស ខណៈចាក់លើកទី២អស់ ៨១ដូស និងលើកទី៣អស់ ៤១៤,៥០៧ដូស។ វ៉ាក់សាំងម៉ាកស៊ីណូវ៉ាក់បានចាក់លើកទី១ សរុបចំនួន ៥,០៩៥,៧៩៤ដូស ខណៈចាក់លើកទី២អស់ ៤,៩១៧,២៨៥ដូស​​​​ លើកទី៣អស់ ២,៨០៦,៩៤៤ដូស និងចាក់លើកទី៤អស់ ២,៦៣៧ដូស។ វ៉ាក់សាំងម៉ាក Janssen (Johnson&Johnson) បានចាក់ចំនួន ១,០៥៣,១៥១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (KR) បានចាក់លើកទី៣ សរុបចំនួន ៣២០,៦៣៩ដូស និងចាក់លើកទី៤អស់ ១១៦ដូស។ វ៉ាកសាំងម៉ាក Moderna បានចាក់លើកទី៣ សរុបចំនួន ១៤៣,៦៧៩ដូស និងចាក់លើកទី៤អស់ ៨២,១៧៩ដូស។ វ៉ាកសាំងម៉ាក AstraZeneca​ (Netherlands) បានចាក់លើកទី៣ ២១០,៦៥៧ដូស និងចាក់លើកទី៤អស់ ៦,៦៨៨ដូស។ វ៉ាកសាំងម៉ាក Pfizer បានចាក់លើកទី៤ សរុបចំនួន ៣៥៣,៥០៥ដូស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក