ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោជូនពរប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជូនពរជ័យឆ្នាំថ្មីដល់ លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ និង លោក ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបសន្ទនាតាម នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២២នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា នៅក្នុងជំនួបសន្ទនា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលដែលរដ្ឋាភិបាលនិងប្រជាជនវៀតណាមសម្រេចបាននាពេលកន្លងមក ជាពិសេសលទ្ធផលសំខាន់ៗដែលទទួលបានពីការអនុវត្តសេចក្តីសម្រេចនៃសមាជបក្សលើកទី១៣ ក៏ដូចជាការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងកំឡុងពេលនៃការបន្តឱ្យមាននិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទការរស់នៅតាមបែប «គន្លងថ្មី»។

សម្ដេចតេជោ បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំលោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក និង លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ប្រជាជនវៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផលកាន់តែធំធេងជាបន្តបន្ទាប់ ទាំងក្នុងវិស័យ ការពារជាតិ ការកសាង និងការធ្វើកំណែទម្រង់ជាតិ។

ជាការឆ្លើយតបលោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក និង លោកនាយករដ្ឋមន្ដ្រី មិញជិញ បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផល សំខាន់ៗដែលកម្ពុជាសម្រេចបាននាពេលកន្លងមកនេះ ជាពិសេស ការឆ្លើយតបបកបដោយ ប្រសិទ្ធភាពក្នុងការប្រឆាំងនឹងជំងឺរាតត្បាតកូវី-១៩ ក៏ដូចជាការបង្កើតបុរេលក្ខខណ្ឌសម្រាប់ការ បើកសេដ្ឋកិច្ចពេញលេញជាប្រក្រតីឡើងវិញផងដែរ។

ថ្នាក់នាំទាំងពីររបស់វៀតណាម មានជំនឿថាក្រោមម្លប់នៃការដឹកនាំដ៏ឈ្លាសវៃរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ការដឹកនាំរបស់ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃរាជរដ្ឋាភិបាល ប្រទេស និងប្រជាជនកម្ពុជានឹងបន្តទទួលបាននូវសមិទ្ធផលកាន់តែអស្ចារ្យក្នុងការកសាង និងការអភិវឌ្ឍប្រទេស រួមទាំងការរៀបចំប្រកប ដោយជោគជ័យនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅឆ្នាំ ២០២៣ ខាងមុខនេះពិសេសការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយលទ្ធផលផ្លែផ្កា។

ភាគីទាំងពីរ បានឯកភាពថា ប្រទេសទាំងពីរចាំបាច់ត្រូវបន្តធ្វើការជាមួយគ្នាយ៉ាង ជិតស្និទ្ធដើម្បីលើកកម្ពស់បន្ថែមទៀតនូវការប្រើប្រាស់ប្រកបដោយស័ក្ដិសិទ្ធភាពនូវយន្តការទ្វេភាគី ដែលមានស្រាប់ ផ្ដល់អាទិភាពដល់ការអនុវត្តកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខារួចនាពេល កន្លងមក លើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចរវាងគ្នាដើម្បីជំរុញការអភិវឌ្ឍរួម និងជំរុញការសម្របសម្រួល យ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិនានា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក