ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ កត្តា៤យ៉ាងធ្វើឱ្យពលរដ្ឋអាចធ្វើដំណើរកម្សាន្តដោយសេរី

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាមានកត្តា៤យ៉ាងធ្វើឱ្យមានប្រជាពលរដ្ឋអាចដើរលេង ធ្វើដំណើរកម្សាន្តដោយសេរីនៅទូទាំងប្រទេសរួមមាន សន្តិភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ មធ្យោបាយដឹកជញ្ជូនកើនឡើង និងប្រជាពលរដ្ឋមានចំណូលគ្រប់គ្រាន់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំនុចប្រសព្វស្ពានបេតុងអាមេខ្សែកាបប្ញស្សីកែវ ឆ្លងកាត់ទន្លេសាប និងផ្លូវជាតិលេខ៥ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

សម្តេចបានបញ្ជាក់ថា ចាប់តាំងពីបើកប្រទេសមកពលរដ្ឋដែលចាប់ផ្ដើមចេញធ្វើដំណើរកម្សាន្តក្នុងស្រុករហូតមកដល់ពេលនេះមានជាង៣លាននាក់ហើយដែលបានចេញដើរលេងពេញផ្ទៃប្រទេស។ សម្ដេចថាគ្រាន់តែថ្ងៃសៅរ៍ និងអាទិត្យសប្ដាហ៍មុនមានមនុស្សជាង២១ម៉ឺននាក់បានចេញដើរលេង។

សម្ដេច ថាកត្តាដែលសំខាន់ជាងគេដែលធ្វើឱ្យពលរដ្ឋចេញដើរកម្សាន្តនេះគឺបានមកពីកត្តាសន្តិភាពជាចម្បង ដោយបាននាំមកនូវការអភិវឌ្ឍន៍គ្រប់វិស័យ ចំណែកកត្តាទី២ គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស អនុញ្ញាតឱ្យពលរដ្ឋរបស់យើងអាចដឹកទំនិញ អាចធ្វើដំណើរកម្សាន្ត ហើយកត្តាទី៣ គឺមធ្យោបាយដឹកជញ្ជូនកើនឡើងដោយប្រជាពលរដ្ឋមានជម្រើសក្នុងការជ្រើសរើសមធ្យោបាយធ្វើដំណើរដើម្បីដើរកំសាន្ត ជាក់ស្តែង បច្ចុប្បន្ននេះមានរថយន្តប្រមាណជាង១លានគ្រឿង និងម៉ូតូមានជាង៥លាន២សែនគ្រឿងទូទាំងប្រទេស និងចុងក្រោយគឺកត្តាប្រាក់ចំណូលរបស់ពលរដ្ឋ។

សម្ដេចតេជោបានបញ្ជាក់ថា កត្តា៤យ៉ាងនេះជារឿងសំខាន់ដែលផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ អាចកម្សាន្ដសប្បាយនៅពេលមានពិធីបុណ្យនីមួយៗ ដោយគ្មានការភ័យខ្លាចនោះឡើយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក