ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

អាជ្ញាធរបញ្ជូនពលករជិត៥០នាក់ទៅធ្វើចត្តាឡីស័កក្រោយពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩

បាត់ដំបង៖ សមត្ថកិច្ចថៃបញ្ជូនពលករកម្ពុជាដែលចំណាកស្រុកដោយខុសច្បាប់នៅថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២២ ក្នុងភូមិសាស្រ្តតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបងប្រគល់ឱ្យសមត្ថកិច្ចកម្ពុជាវិញបន្ទាប់ពីឃាត់ខ្លួនបានជាបន្តបន្ទាប់ជាង៣០០នាក់ក្នុងនោះមានម្នាក់វិជ្ជមានកូវីដ-១៩។

សមត្ថកិច្ចការពារព្រំដែនឱ្យដឹងថាបន្ទាប់ពីត្រូវបានថៃបញ្ជូនមកវិញអាជ្ញាធរបានចាប់ផ្ដើមកត់ឈ្មោះ ចុះកំណត់ហេតុ អប់រំណែនាំ និងធ្វើសំណាក។ ជាលទ្ធផលស្រ្តីម្នាក់ត្រូវបានរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ និងបានពាក់ព័ន្ធនឹងមនុស្សចំនួន៤៦នាក់ផ្សេងទៀត។

បច្ចុប្បន្នស្ត្រីដែលមានផ្ទុកកូវីដ-១៩ ត្រូវបញ្ជូនទៅមន្ទីរសម្រាកព្យាបាល ខណៈមនុស្សទាំង៤៦នាក់ ស្រី១៦នាក់ ក្មេង៣នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចឱ្យដឹងបន្ថែមថា ចំពោះពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន១៨៦នាក់ ស្រី៦៥នាក់ ក្មេង៣០នាក់ហើយលោកគ្រូពេទ្យបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន១៥នាក់ ស្រី៥នាក់ បន្ទាប់មកក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក