លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

NATO បដិសេធពីគម្រោងដាក់ពង្រាយទ័ពនៅអ៊ុយក្រែន

អន្តរជាតិ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រកាសនៅថ្ងៃអាទិត្យ ទី៣០ ខែមករា ថាអង្គការណាតូមិនមានគម្រោងដាក់ពង្រាយកងទ័ពប្រយុទ្ធទៅកាន់ប្រទេសអ៊ុយក្រែន ដែលមិនមែនជាសមាជិកណាតូ នៅក្នុងព្រឹត្តិការណ៍ព្រំដែនអ៊ុយក្រែននិងរុស្ស៊ីនោះទេ។

លោក Jens Stoltenberg បានសង្កត់ធ្ងន់លើដែនកំណត់នៃភាពជាដៃគូរបស់ណាតូជាមួយអ៊ុយក្រែន ដោយបញ្ជាក់ថានឹងមិនឱ្យមានការឆ្លើយតបពីសម្ព័ន្ធមិត្តទាំងមូលចំពោះអ៊ុយក្រែនទេទេ ព្រោះអ៊ុយក្រែនមិនមែនជាសម្ព័ន្ធមិត្តណាតូ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានលើកឡើងថា៖ «យើងមិនមានគម្រោងពង្រាយកងទ័ពប្រយុទ្ធរបស់ណាតូទៅកាន់អ៊ុយក្រែនទេ។ យើងអាចធ្វើបានលើការងារទំនើបកម្មការការពាររបស់ពួកជាក់ស្តែងសម្ព័ន្ធមិត្តណាតូក៏ផ្តល់ អាវុធប្រឆាំងរថក្រោះដូចចក្រភពអង់គ្លេសឥឡូវនេះដែរ»។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Liz Truss ក៏បានប្រាប់ BBC's Sunday Morning Show ថា វាមិនទំនងទាល់តែសោះ ទាហានអង់គ្លេស នឹងត្រូវបានបញ្ជូនទៅប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន ក្នុងករណីមានការលុកលុយរបស់រុស្ស៊ី។

ទោះបីយ៉ាងណាក៏ដោយលោកនៅតែបញ្ជាក់ថា អ្វីដែលអង់គ្លេសធ្វើបាននៅពេលនេះគឺបានត្រឹមបណ្ដុះបណ្ដាលទាហានអ៊ុយក្រែនប៉ុណ្ណោះ។

លោកថា៖ «យើងគិតថា វាមានភាគរយខ្ពស់ណាស់ដែលលោក វ្ល៉ាឌីមៀ ពូទីន កំពុងសម្លឹងមើលការឈ្លានពានអ៊ុយក្រែន នោះហើយជាមូលហេតុដែលយើងធ្វើអស់ពីសមត្ថភាពតាមរយៈការរារាំង និងការទូត ដើម្បីជំរុញឱ្យគាត់ឈប់គិតរឿងនេះ។ ប៉ុន្តែអ្វីដែលយើងធ្វើបាននោះគឺ ត្រឹមកំពុងបណ្តុះបណ្តាលទាហានអ៊ុយក្រែន»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក