អន្តរជាតិ៖ តុលាការមីយ៉ាម៉ាដែលគ្រប់គ្រងដោយយោធានឹងចាប់ផ្តើមការកាត់ក្តីពីបទក្លែងបន្លំការបោះឆ្នោតលើលោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ។
លោកស្រី ស៊ូជី ប្រឈមមុខនឹងការកាត់ទោសក្នុងសំណុំរឿងជាច្រើន ហើយរហូតមកដល់ពេលនេះ ត្រូវបានកាត់ទោសឱ្យជាប់ឃុំឃាំងរយៈពេលប្រាំមួយឆ្នាំដោយតុលាការក្នុងរដ្ឋធានីណៃពិដោ។
ទោះបីយ៉ាងណាក៏លោកស្រីនៅតែច្រានចោលរាល់ការចោទប្រកាន់របស់យោធា ដែលថាយោធាមានឥទ្ធិពលលើការបោះឆ្នោតនៅឆ្នាំ២០២០តាមរយៈការស្ទង់មតិមួយនោះ៕