ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មកដល់ពេលនេះ តើ Bitcoin ធ្លាក់ថ្លៃនៅសល់ប៉ុន្មានក្នុងមួយកាក់?

ពិភពលោក៖ រូបិយវត្ថុអេឡិចត្រូនិច Bitcoin បានបន្តធ្លាក់ថ្លៃបន្ថែមទៀតនៅល្ងាចថ្ងៃអាទិត្យនេះ ដោយធ្លាក់ចុះប្រមាណជា ៨,៩ភាគរយ ពោលគឺនៅសល់ត្រឹមតែ ៣៤,១៥៦ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយកាក់ ខណៈការបិទសរុបទិន្នន័យចុងក្រោយ មានការបន្តធ្លាក់ចុះតម្លៃប្រមាណជា ៣,៣៤៤ដុល្លារអាមេរិកពីតម្លៃចាស់។

Bitcoin គឺជារូបិយវត្ថុអេឡិចត្រូនិច (Cryptocurrency) ដែលធំជាងគេ និងត្រូវបានស្គាល់ជាលក្ខណៈទូលំទូលាយជាងគេនោះ បានដាំក្បាលចុះយ៉ាងគំហុកប្រមាណ ៤៧,៤ភាគរយ ពីតម្លៃខ្ពស់បំផុតកន្លងមកកាលពីថ្ងៃទី ១៤ ខែមេសា ដែលហក់ឡើងដល់ ៦៤,៨៩៥.២២ដុល្លារអាមេរិកក្នុងមួយកាក់។

ក្រៅពី Bitcoin កាក់ Ether ក៏បានធ្លាក់ចុះនូវតម្លៃរបស់ខ្លួនដូចគ្នាក្នុងអត្រាប្រមាណ ១១,៥ភាគរយក្នុងមួយកាក់ ពោលគឺធ្លាក់ចុះចំនួន ២៦៤,៣៥ដុល្លារអាមេរិក មកសល់ត្រឹមតែ ២,០៣១.៩៦ដុល្លារអាមេរិកប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក