ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រប្រោសប្រទានសញ្ជាតិខ្មែរដល់លោក បេន និងគ្រួសារ

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជាបានប្រោសប្រទានសញ្ជាតិខ្មែរដល់ក្រុមគ្រួសាររបស់លោកបេន បន្ទាប់ពីបានមកនៅប្រទេសកម្ពុជានិងធ្វើការងារជួយដល់ព្រៃឈើកម្ពុជាជាង២០ឆ្នាំ។

នៅក្នុងព្រះរាជក្រឹត្យនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី បានត្រាស់បង្គាប់ផ្ដល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារដល់គ្រួសារលោក ដាវិស បេន យ៉ូសែប ដែលមានសមាជិក៤នាក់។

លោកបេន គឺជាអ្នកការពារធនធានធម្មជាតិម្នាក់ តំបន់ភ្នំត្នោត-ភ្នំពក។ លោកត្រូវបានប្រជាជនខ្មែរភាគច្រើនស្គាល់ថា ជាអ្នកការពារធនធាននិងស្រលាញ់ធម្មជាតិមួយរូប។ ទោះបីលោកមិនមែនជាជនជាតិខ្មែរ តែលោកបានលះបង់កម្លាំងកាយចិត្ត ដើម្បីថែរក្សាធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ លោកនិងភរិយាជាជនជាតិអូស្ត្រាលី បានចូលរួមការពារ និងអភិរក្សព្រៃឈើសត្វព្រៃ ជាមួយរាជរដ្ឋាភិបាលកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពក នៅខេត្តព្រះវិហារ។

ក្រសួងបរិស្ថាន តាមរយៈលោក នេត ភក្ត្រា បានបង្ហាញពីការសប្បាយរីករាយចំពោះរូបលោកនិងគ្រួសារដែលទទួលបានសញ្ជាតិខ្មែរ។ លោកលើកឡើងថា លោក ដាវិស បេន យ៉ូសសែប ជាជនជាតិអាមេរិកាំង និងក្រុមគ្រួសារបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើនិងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។

លោកបន្តថា៖ «សូមអបអរសាទរបេននិងក្រុមគ្រួសារ! នេះគឺជាការទទួលស្គាល់ពីវីរភាពនៃអ្នកស្រឡាញ់និងការពារបរិស្ថានពិតប្រាកដ មិនមែនអ្នកស្រឡាញ់បរិស្ថានលើរបាយការណ៍!»។

តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ស្ថិតនៅខេត្តព្រះវិហារ និងខេត្តសៀមរាប មានទំហំផ្ទៃដីសរុប ៤២ ០៩៧ហិកតា។ ក្នុងនោះ លោក បេន ដាវីស ជនជាតិអាមេរិកកាំង បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រងនិងអភិរក្សលើផ្ទៃដីជាង ៧ពាន់ហិកតា ដែលមានសក្តានុពលធនធានធម្មជាតិនិងជីវចម្រុះច្រើនប្រភេទ។

តំបន់អភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ត្រូវបានក្រសួងបរិស្ថាន ផ្តល់កិច្ចសហការអភិរក្សដល់គម្រោងប៊ីទ្រី (Be Treed) របស់លោក បេន ដេវីស ជនជាតិអាមេរិក និងបានធ្វើឱ្យក្លាយជាតំបន់ទេសចរណ៍បែបធម្មជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក