ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ADB ផ្ដល់ជំនួយមានតម្លៃជិត៧លានដុល្លារសម្រាប់ស្ដារវិស័យទេសចរណ៍និងផលិតកម្មស្រូវ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ជំនួយចំនួនពីរ ដែលមានតម្លៃសរុប ៦,៨លានដុល្លារដើម្បីជួយស្តារវិស័យទេសចរណ៍ លើកស្ទួយគុណភាព និងផលិតកម្មស្រូវព្រមទាំងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវនៅកម្ពុជា ដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

ការអនុម័តជំនួយនេះត្រូវបានបែងចែកជាពីរកញ្ចប់។ សម្រាប់កញ្ចប់ជំនួយទីមួយមានតម្លៃ ៣,៧លានដុល្លារ ត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាសហគមន៍ចំនួន ៤ ០០០នាក់ តាមរយៈគម្រោងស្តារសហគមន៍ទេសចរណ៍សម្រាប់ការងើបឡើងវិញពីកូវីដ-១៩ ហើយវាគ្របដណ្តប់តំបន់ក្បែរប្រាសាទបេតិកភណ្ឌព្រះវិហារក្នុងខេត្តព្រះវិហារ និងប្រាសាទភ្នំដាក្នុងខេត្តតាកែវ។ ទឹកប្រាក់ប្រមាណ ៣លានដុល្លារនៃជំនួយនេះត្រូវបានផ្តល់ដោយមូលនិធិជប៉ុនសម្រាប់ភាពរុងរឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (the Japan Fund for Prosperous and Resilient Asia and the Pacific)។

កញ្ចប់ជំនួយទីពីរមានតម្លៃ ៣,៩លានដុល្លារនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ២២ ០០០នាក់។ វាជាការផ្តល់ហិរញ្ញប្បទានបន្ថែមសម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវដែលធន់នឹងអាកាសធាតុនៅក្នុងខេត្តបាត់ដំបង កំពង់ធំ និងខេត្ដព្រៃវែង។ ជំនួយប្រមាណ ៣,៨ លានដុល្លារ បានមកពីកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកល(the Global Agriculture and Food Security Program) ដែលជាមូលនិធិសកលមានគោលបំណងកាត់បន្ថយភាពអត់ឃ្លាន និងកែលម្អអាហារូបត្ថម្ភនៅក្នុងប្រទេសដែលមានចំណូលទាប។

នាយកស្តីទីធានាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោក Anthony Gill មានប្រសាសន៍ថា ជំនួយទាំងពីរនេះនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជ ក៏ដូចជាជួយដល់កសិករដាំដុះដំណាំស្រូវនៅកម្ពុជាឱ្យបង្កើនចំណូល និងភាពធន់ទៅនឹងជំងឺកូវីដ-១៩៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក