ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោ ផ្ញើសារជូនអ្នកវិភាគថាសម្ដេចមិនធានារឿងសន្ដិភាពផ្លូវចិត្តជូនជនខិលខូចទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារថាសម្ដេចមិនអាចធានាសន្ដិភាពផ្លូវចិត្តដល់មនុស្សទាំងអស់បានទេ ហើយរឹតតែមិនអាចធ្វើឱ្យជនខិលខូចមានសន្ដិភាពផ្លូវចិត្តដែរ តែអ្វីដែលសម្ដេចអាចធានាបានគឺជីវិតមនុស្សដែលគ្មានការស្លាប់ ឬរបួសដោយសារសង្គ្រាម។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសឬស្ស៊ីកែវ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការលើកឡើងរបស់អ្នកវិភាគមួយចំនួនដែលថាបើមានការតវ៉ាគឺប្រទេសមិនមានសន្ដិភាពទេ ជាការលើកឡើងដែលគ្មានអំណះអំណាងនិងបានតែថា។

សម្ដេចតេជោលើកឡើងថា៖ «គេថាសន្ដិភាពវាមិនមានពិតប្រាកដទេដោយសារនៅមានមនុស្សតវ៉ា។ អញ្ចឹងនៅលើលោកិយ៍នេះប្រហែលជាមានតែប្រទេសកូរ៉េខាងជើងមួយគត់ដែលអត់មានមនុស្សតវ៉ា ក្រៅពីហ្នឹងគឺមានមនុស្សតវ៉ាទាំងអស់ រាប់ទាំងគុយបាផង អញ្ចឹងតើប្រទេសនោះមានសន្ដិភាពទេ? ក្នុងផ្ទះអ្នកឯងកូនតវ៉ាទាមទារនេះទាមទារនោះអញ្ចឹងផ្ទះនោះមានសន្ដិភាពទេ? ខ្ញុំមិនបានធានាជូនទាក់ទិនជាមួយបញ្ហារឿងអ្នកឯងភ័យខ្លាចរឿងនេះរឿងនោះ។ កុំតែប្រព្រឹតិ្តអំពើទុច្ចរិតទៅវាគ្មានអ្នកណាគេធ្វើអីអ្នកឯងទេ! កុំខ្វល់ពេក ហើយខ្ញុំធានាជូនបានត្រឹមតែកុំឱ្យមានចម្បាំងរាំងជល់ដូចអតីតកាល»។

សម្ដេចបានបញ្ជាក់ថាដោយសារកត្តាសន្ដិភាពនេះហើយបានធ្វើឱ្យកម្ពុជាមានការរីកចម្រើន ជីវភាពពលរដ្ឋកាន់តែធូរធារ ដែលអាចដើរហើរដោយសេរីក្នុងប្រទេស។ ជាមួយគ្នានោះសម្ដេចចង់បបួលអ្នកដែលរិះគន់ថា ក្រោមការដឹកនាំសម្ដេចធ្វើឱ្យពលរដ្ឋក្រទៅមកស្បថផងដែរ។

សម្ដេចតេជោលើកឡើងយ៉ាងដូច្នេះថា៖ «អ្ហែងហ៊ានស្បថទេ! ស្បថឱ្យងាប់ទេ? អាអញ្ចឹងៗរន្ទៈវាមិនបាញ់ តែអ្នកតាចិនអាចបាញ់ហ្ហេ! យើងជួយពិចារណាមើលអញ្ចេសវិញ។ អ្នកដែលកំពុងជេរយើងថាធ្វើទៅកាន់តែក្រទៅៗពិបាកទៅៗ។ កាលពីមុនអ្ហែងពិបាកជាងហ្នឹងទៀតអ្ហែងដើរអត់ស្បែកជើងពាក់មិចក៏មិនថា? ដល់ឥឡូវបានជិះម៉ូតូជិះឡានអ្នកឯងបានជាថាក្រទៅៗ»។

អស់រយៈពេល២៣ឆ្នាំហើយដែលកម្ពុជាទទួលបាននូវសន្ដិភាពនិងការផ្សះផ្សារជាតិពេលញលេញ មានការឯកភាពជាតិមានរដ្ឋាភិបាលតែមួយដែលទទួលបានពីនយោបាយឈ្នះ-ឈ្នះរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីស្គាល់រស់ជាតិនៃការបែកបាក់ជាតិអស់ជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ។ ការទទួលបានសន្ដិភាពពេញលេញនេះហើយទើបធ្វើឱ្យរាជរដ្ឋាភិបាលមានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រទេសបានរហូតមកដល់សព្វថ្ងៃ។

ជារឿយៗ សម្ដេចតេជោ បានប្រកាសថានឹងមិនឱ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពសង្គ្រាមដូចមុននោះទេ ដោយសម្ដេចប្រកាសថាទោះក្នុងតម្លៃណាក៏ដោយក៏ត្រូវរក្សាសន្ដិភាពដែលបានដោយពិបាកនេះឱ្យខានតែបាន៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក