ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ពានអាកាសទី៦នៅភ្នំពេញបើកការដ្ឋានសាងសង់ជាផ្លូវការ

ភ្នំពេញ៖ ស្ពានអាកាសឬស្សីកែវដែលត្រូវបានបើកការដ្ឋានសាងសង់ថ្មី ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វនៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។

យោងតាមរបាយការណ៍ពីអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ឱ្យដឹងថាស្ពានអាកាសទី៦នេះ មានបណ្តោយសរុបប្រវែង៤៨៣ម៉ែត្រ មានទទឹង១៥,៨ម៉ែត្រ និងមានកម្ពស់៥ម៉ែត្រ ចំណាយថវិកាសាងសង់ជិត១០លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដោយប្រើរយៈពេលប្រមាណ១៥ខែ បញ្ចប់នៅខែមីនា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសនេះដោយផ្ទាល់នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកស្ពានអាកាសថ្មីនេះគឺជាការចាំបាច់ក្នុងការការបញ្ជៀសនូវការកកស្ទះចរាចរណ៍ក្នុងចំណុចប្រសព្វរវាងស្ពានឬស្សីកែវ និងផ្លូវជាតិលេខ៥ត្រង់ចំណុចដែលសាងសង់។

សម្ដេចតេជោថា៖ «ព្រោះយើងមិនអាចធ្វើដំណើរកើតទេនៅពេលដែលស្ពានឆ្លងកាត់ពីខាងឬស្សីកែវទៅខាងម្ខាងទៀតគឺខាងជ្រោយចង្វារត្រូវបានតភ្ជាប់។ ដូច្នេះជម្រើសដែលល្អបំផុតគឺការកសាងស្ពានអាកាសដើម្បីឱ្យផ្លូវនេះចរាចរណ៍ធម្មតាក៏ប៉ុន្ដែផ្លូវឆ្លងទៅម្ខាងទៀតគឺឆ្លងទៅតាមស្ពានអាកាសនោះឯង» ។

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៥ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមានស្ពានអាកាសក្បាលថ្នល់(២៤ មិថុនា ២០១០) ស្ពានអាកាស៧មករា(៦ មករា ២០១២) ស្ពានអាកាសស្ទឹងមានជ័យ​(៣១ កក្កដា ២០១៤) ស្ពានអាកាស៥មករា(៥ មករា ២០១៦) ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ»(២ កក្កដា ២០១៨) ។ ក្រៅពីនេះស្ពានអាកាសមួយទៀត គឺស្ពានអាកាសរង្វង់មូលចោមចៅ កំពុងដំណើរការសាងសង់ និងសម្រេចបានជាង ៩០ភាគរយហើយ៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក