ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ថាបើទោះបីត្រូវធ្វើសង្រ្គាមដើម្បីការពារថ្ងៃ៧ មករា ក៏ហ៊ានធ្វើ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គ្មានពេលណាគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា បំភ្លេចថ្ងៃ ៧ មករា នោះទេ ហើយថាបើទោះបីជាត្រូវធ្វើសង្រ្គាមដើម្បីការពារថ្ងៃនេះក៏ហ៊ានធ្វើដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំនុចប្រសព្វស្ពានបេតុងអាមេខ្សែកាបប្ញស្សីកែវ ឆ្លងកាត់ទន្លេសាប និងផ្លូវជាតិលេខ៥ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

សម្តេចតេជោបានបញ្ជាក់ថា៖ «គណបក្សប្រជាជនមានការចាំបាច់ដើម្បីបញ្ជូនសារទៅកាន់ជនរួមជាតិរបស់ខ្លួនថា សម័យកូវីដត្រូវតែមានការប្រុងប្រយ័ត្នសូម្បីតែបុណ្យមួយដែលចុះក្នុងប្រតិទិននៃការឈប់សម្រាក ក៏គណបក្សប្រជាជនមានការប្រយ័ត្នប្រយែងក្នុងធ្វើ កុំឲ្យគណបក្សប្រជាជនក្លាយទៅជា ចំណុចផ្ទុះនៃកូវីដ ១៩»។

សម្តេចបានឲ្យដឹងថា ដោយសារតែកន្លងទៅមានអ្នកវិភាគថា ហេតុអីបានជាគណបក្សប្រជាជន មិនព្រមធ្វើបុណ្យថ្ងៃ ៧ មករា ក្នុងឆ្នាំ ២០២១ ក៏អត់ធ្វើ និង ២០២២ ក៏អត់ធ្វើ បែរជាសម្តេចត្រូវចេញដំណើរទៅមីយ៉ាន់ម៉ា ដោយវិភាគថាគណបក្សប្រជាជនហាក់បីជាដកថយចេញពីឥទ្ធិពលរបស់វៀតណាម។

សម្តេចក៏បានបញ្ជាក់ថា៖ «រឿង៧ មករា ទោះបីជា វៀតណាមមកជួយ តែជាជីវិតរបស់ប្រជាជនកម្ពុជា សូមផ្តាំត្រលប់ទៅវិញឲ្យយល់ ឲ្យភ្លឺភ្នែក»។

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក