ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

សមត្ថកិច្ចឃាត់ខ្លួនប្រជាពលរដ្ឋ៧នាក់បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃ

បន្ទាយមានជ័យ៖ សមត្ថកិច្ចចំរុះជេីងតាមបន្ទាត់ព្រំដែន បានឃាត់ខ្លួនពលរដ្ខចំនួន៧នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃតាមខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង០០និង០៥នាទីយប់ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។

មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថាលោកវរសេនីយ៍ឯក សួង សៅ ប្រជាពលរដ្ឋចំនួន០៧នាក់ ក្នុងនោះស្រី ០២នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍ការពារព្រំដែនក្បាលទំនប់ ត្រង់ចំនុច គោលដៅដើមអំពិល ស្ថិតក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ។

អធិការនគរបាលស្រុកម៉ាឡៃ លោកវរសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរប្រុស-ស្រីទាំង០៧នាក់ មាន០៣នាក់ មកពីភូមិថ្មី ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និង០៤នាក់មកពីភូមិស្វាយពេក ឃុំគោកធ្លកលើ ស្រុកកជីក្រែង ខេត្តសៀមរាប។

បច្ចុប្បន្នប្រជាពលរដ្ឋទាំង០៧នាក់ បាន បញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បន្ទាប់ពីធ្វើការអប់រំនិងកិច្ចសន្យារួច ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក