ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឥណ្ឌា ស្នើគ្រប់ប្រព័ន្ធផ្សព្វផ្សាយកុំឱ្យប្រើពាក្យ “មេរោគបំលែងខ្លួនមកពីឥណ្ឌា”

ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌា បានណែនាំទៅកាន់គ្រប់បណ្តាញផ្សព្វផ្សាយទាំងអស់ឱ្យដកចេញនូវរាល់មាតិកា និងអត្ថបទព័ត៌មានដែលមានជាប់ពាក់ព័ន្ធទៅនឹងពាក្យ "មេរោគកូវីដ-១៩បំលែងខ្លួនប្រភេទថ្មី មានប្រភពមកពីឥណ្ឌា" ឬ "India Variant" ខណៈដែលក្រសួងព័ត៌មានវិទ្យា "IT" របស់ឥណ្ឌាបានបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) បានឱ្យឈ្មោះវីរុសប្រភេទនេះថា B.1.617 ហើយចំពោះការលើកឡើងថាវាមានប្រភពមកពីឥណ្ឌា វាជារឿងដែលមិនត្រឹមត្រូវ។

យ៉ាងណាក៏ដោយ កន្លងមកគេក៏សង្កេតឃើញថា កត្តាភូមិសាស្រ្តត្រូវបានគេប្រើសម្រាប់ហៅប្រភេទវីរុសបំលែងខ្លួនថ្មីដែលរកឃើញដូចជា វីរុសបំលែងខ្លួនមានប្រភពពីចក្រភពអង់គ្លេស ឬប្រេស៊ីលជាអាទិ៍។

រដ្ឋាភិបាលឥណ្ឌា បាននឹងកំពុងប្រឈមទៅនឹងការរិះគន់ជាខ្លាំងពីមជ្ឈដ្ឋានទូទៅ ចំពោះបរាជ័យក្នុងការគ្រប់គ្រងស្ថានភាពកូវីដក្នុងប្រទេស និងបណ្តោយឱ្យស្ថានការវិវត្តខ្លាំងដូចបច្ចុប្បន្ននេះ។ គួរបញ្ជាក់ថា ឥណ្ឌាកំពុងឈរជាប្រទេសទី២ ដែលមានអត្រាអ្នកឆ្លងច្រើនបំផុតដល់ទៅជាង ២៦លាននាក់ ខណៈអ្នកស្លាប់មានច្រើនជាង ៣០០,០០០ករណី ជាប្រទេសទី៣ ដែលមានអ្នកស្លាប់ច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក