ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរទុកពេល១៥ថ្ងៃដល់ម្ចាស់សំណង់រំលោភលើចំណីឆ្នេរក្នុងតំបន់ទំនប់រលករុះរើដោយខ្លួនឯង

ក្រុងព្រះសីហនុ៖ សំណង់អត់ច្បាប់សាងសង់រំលោភលើចំណីឆ្នេរសមុទ្រស្ថិតនៅក្នុងភូមិ ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុតំបន់ទំនប់រលកត្រូវបានគណៈកម្មការចម្រុះរបស់អាជ្ញាធរខេត្តអាជ្ញាធរក្រុងបានចុះបញ្ឈប់ការសាងសង់លំនៅឋានលើចំណីឆ្នេរបន្តទៅទៀតនាព្រឹកថ្ងៃទី២៨ ខែមករាឆ្នាំ ២០២២។

នៅក្នុងការចុះត្រួតពិនិត្យលោកអភិបាលរងខេត្តព្រះសីហនុ លៀម សូដា បានឲ្យដឹងថាចំពោះសំណង់លំនៅឋានដែលសាងសង់រំលោភលើចំណីឆ្នេរខាងលើនេះក្រុមការងារបានចុះពិនិត្យឃើញជាក់ស្តែងគឺសំណង់បានចាក់គ្រឹះនិងចាក់សសរចំនួន ២៤ ដើមទំហំ ៦ ម៉ែត្រ គុណ ២៦ម៉ែត្រ ដែលម្ចាស់ផ្ទះបានរុះរើផ្ទះចាស់របស់គាត់ដែលមានទំហំ ៦ ម៉ែត្រ គុណ ១៥ម៉ែត្រហើយបានបន្តសាងសង់បន្ថែម ១១ម៉ែត្រគុណ៦ម៉ែត្រចូលទៅក្នុងចំណីសមុទ្រ ដូចនេះក្រុមការងារបានបញ្ឈប់ការសាងសង់បន្តទៀតនិងតម្រូវឲ្យម្ចាស់សំណង់រុះរើដោយខ្លួនឯងដោយទុករយៈពេល ១៥ថ្ងៃក្នុងករណីម្ចាស់សំណង់មិនគោរពតាមការណែនាំក្រុមការងារនិងអនុវត្តទៅតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះដែរលោកប្រធានក្រុមការងារបានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំទន្ទ្រានការសាងសង់លើចំណីឆ្នេរដែលជាសម្បត្តិសាធារណៈរបស់រដ្ឋបន្តទៅទៀតគឺជាអំពើល្មើសច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក