ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អនាគតបេក្ខភាពនាយករដ្ឋមន្ត្រី ជំរុញដល់យុវជនបក្សរក្សាសាមគ្គីភាពផ្ទៃក្នុងដើម្បីដណ្តើមជោគជ័យជូនគណបក្ស

ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលលោក ហ៊ុន ម៉ាណែត បានលើកឡើងថាយុវជនគឺជាកម្លាំងស្នូលក្នុងការធានាបាននូវនិរន្តភាពនៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដូចនេះយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវតែខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម តម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាអាទិភាពខ្ពស់បំផុត។ លោកបានជំរុញដល់យុវជនបក្សត្រូវធ្វើអំពើល្អ និងមានសាមគ្គីភាពផ្ទៃក្នុងដើម្បីដណ្ដើមជោគជ័យជូនគណបក្សផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រចាំឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ កាលពីថ្ងៃសៅរ៍ ម្សិលមិញ លោក ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍មួយចំនួនដល់អង្គការចាត់តាំងយុវជនគណបក្សត្រូវសហការអនុវត្តបន្តឱ្យបានជាប់ជាប្រចាំ ដោយពង្រីកអង្គការចាត់តាំងយុវជនគណបក្សនៅគ្រប់ថ្នាក់ឱ្យបានកាន់តែរឹងមាំ ពង្រឹងការងារនយោបាយ ការងារចាត់តាំង និងការងារសតិអារម្មណ៍ ដើម្បីឱ្យសមាជិកគណបក្សដែលជាយុវជនមានភាពកក់ក្តៅក្នុងការចូលរួម និងបំពេញការងារ។

លោកបន្ថែមថា អង្គចាត់តាំងនយោបាយត្រូវបណ្តុះបណ្តាល បំពាក់បំប៉នស្មារតីតាមរយៈការរៀបចំបើកវគ្គអប់រំនយោបាយ វគ្គខ្លីៗនានាដល់គ្រូបង្គោលនៅថ្នាក់រាជធានី-ខេត្ត ដើម្បីបន្តរៀបចំវគ្គបណ្តុះបណ្តាលបន្តដល់យុវជននៅមូលដ្ឋានរបស់ខ្លួន ត្រៀមខ្លួនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២។ លោកក៏បានផ្ដែផ្ដាំទៅ យុវជនគណបក្សទាំងអស់ផងដែរថា ត្រូវធ្វើអំពើល្អ ដើម្បីកាត់បន្ថយចរន្តប្រឆំាងនិងឈានទៅទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ជាពិសេសត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងរួមគ្នា ដើម្បីដណ្តើមជោគជ័យជូនគណបក្សប្រជាជនកម្ពុជា។

កិច្ចប្រជុំបូកសរុបការងារនេះមានការចូលរួមពីសំណាក់ លោក លោកស្រីជាសមាជិក សមាជិកាយុវជនគណបក្សថ្នាក់កណ្តាល ប្រធាន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅតាមបណ្តាប្រទេស និងទ្វីបទាំងអស់ សរុបចំនួន ១៨៧ រូប៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក