ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក លី ធុជ៖ គោលការណ៍របស់គណបក្សប្រជាជនកម្ពុជាគឺយកប្រយោជន៍ជាតិជាធំ

សា្វយរៀង៖ សមាជិកគណៈកម្មាធិការកណ្ដាលបក្សប្រជាជន និងជាប្រធាន ក្រុម ការងារ គណបក្ស ចុះ មូលដ្ឋាន ក្រុង បាវិត លោកទេសរដ្ឋមន្ត្រី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ក្រុមប្រឹក្សាសង្កាត់បាវិត និងសង្កាត់បាទី ខេត្តស្វាយរៀងនៃគណបក្សប្រជាជនកម្ពុជា ដែលបានសហការគ្នាល្អ យកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សក្នុងការអភិវឌ្ឍសង្កាត់ ព្រមទាំងបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។ លោកបានជំរុញឱ្យបន្តការយកចិត្តទុកដាក់ការងារមូលដ្ឋានបន្តទៀតដោយយកប្រយោជន៍ជាតិជាធំ។

ថ្លែងជាតំណាងឱ្យអនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងលោកស្រីកត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅក្នុងសន្និបាត គណបក្សសង្កាត់បាវិត និងសង្កាត់បាទី នៃក្រុងបាវិត ខេត្តស្វាយរៀង លោក លី ធុជ បានអបអរសាទរដល់បេក្ខជនទាំងអស់ដែលត្រូវបានជ្រើសរើសជាផ្លូវការ សម្រាប់ចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ព្រមទាំងបានធ្វើការណែនាំ ឱ្យបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍមូលដ្ឋានជាធំ និងត្រូវយកចិត្តទុកដាក់អ្នកវិនិយោគ កម្មករ កម្មការនី មិនត្រូវបង្កបញ្ហាដល់អ្នកវិនិយោគដែលមានរកស៊ី និងបង្កើតការងារជូនប្រជាពលរដ្ឋ ត្រូវចេះដាក់ខ្លួន បំរើប្រជាជន និងប្រទេសជាតិ តាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជាគឺយកប្រយោជន៍ជាតិជាធំ។

ធានាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ត្រូវមានស្មារតីទទួលខុសត្រូវចំពោះប្រទេសជាតិ គណបក្ស និងប្រជាពលរដ្ឋ និងត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមិនត្រូវធ្វើឲ្យប្រជាជនមិនសប្បាយចិត្តឡើយ។

ការបោះឆ្នោតជ្រើ់សរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក