ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អន្តរជាតិ កំពុងយកចិត្តទុកដាក់លើប្រទេសចិនជាងមុន ស្របពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ជិតចូលមកដល់

ភ្នំពេញ៖ សហគមន៍អន្តរជាតិហាក់កំពុងតែយកចិត្តទុកដាក់លើប្រទេសចិនជាងមុន ស្របពេលដែល ពិធីដ៏មហោឡារិកដែលប្រទេសចិនទទួលធ្វើជាម្ចាស់ផ្ទះ នោះគឺ កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២នឹងចាប់ផ្តើមពីថ្ងៃទី៤ដល់២០ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា សំឡេងនៃសហគមន៍អន្តរជាតិដែលគាំទ្រយ៉ាងមុតមាំនិងកាន់តែច្រើនឡើងៗចំពោះរដ្ឋធានីប៉េកាំងក្នុងការរៀបចំប្រកបដោយសុវត្ថិភាព និងមានភាពរលូនតាមពេលកំណត់នូវព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ ទន្ទឹមនឹងនេះ សំឡេងដែលប្រឆាំងក៏កាន់តែច្រើនឡើងនិងខ្លាំងឡើងផងដែរទៅនឹងការធ្វើនយោបាយនូបនីយកម្មកីឡា។

ជាក់ស្តែងណាស់ក្នុងការផ្តល់បទសម្ភាសន៍ជាពិសេសជាមួយកាសែតប្រជាជនចិន លោកស្រី Kate Caithness ប្រធានសហព័ន្ធពិភពលោកកីឡាcurlingបានវាយតម្លៃខ្ពស់ផងដែរចំពោះកិច្ចការបង្ការការឆ្លងជំងឺកូវីដ-១៩ ពីសំណាក់ប្រទេសចិន ដើម្បីធានាជាក់លាក់ដល់សុខសុវត្ថិភាពសុខភាពរបស់មនុស្សទូទៅដែលអញ្ជើញមកចូលរួម។

ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកនៃប្រទេសក្រិកលោក Spyros Capralos បានគូសបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបង្ហាញពីពាក្យសន្យារបស់ប្រទេសចិនចំពោះឧត្តមគតិអូឡាំពិក។

រដ្ឋធានីប៉េកាំងជារដ្ឋធានីទី១លើលោកដែលបានរៀបចំការប្រកួតកីឡាអូឡាំពិកទាំងរដូវក្តៅនិងរដូវរងា ការប្រកួតកីឡាអូឡាំពិករដូវរងារដ្ឋធានីប៉េកាំងនឹងក្លាយជាការប្រកួតកីឡាអូឡាំពិកបែបបៃតងបំផុតក្នុងប្រវត្តិសាស្ត្រ។

ដោយឡែកអ្នកជិះក្តារស្គីរំអិលព្រិលដ៏ល្បីឈ្មោះរបស់អាមេរិកលោក Shaun White បាននិយាយថា ពិភពលោកទាំងមូលដែលកំពុងស្ថិតក្រោមស្រមោលខ្មៅនៃជំងឺកូវីដ១៩ ជាសំណាងល្អដែលយើងនៅមានការប្រកួតកីឡាអូឡាំពិករដូវរងា ពិតជារឿងដ៏អស្ចារ្យ។

នេះជាសក្ខីភាពនៃជំនឿចិត្តពេញលេញចំពោះភាពជោគជ័យនៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងារដ្ឋធានីប៉េកាំង ហើយពិភពលោកបានទទួលជំនឿជាក់ថាប្រទេសចិននឹងក្លាយជាប្រទេសខ្លាំងលើវិស័យកីឡារដូវរងា ដោយហេតុថារដ្ឋធានីប៉េកាំង ប្រទេសចិនជាទីសុវត្ថិភាពល្អបំផុតនៃការការពារពីជំងឺកូវីដ-១៩។

បើតាមប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនលោក បណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា កីឡាអូឡាំពិកឆ្នាំ២០២២ នេះជាការចាប់ផ្តើមកីឡាអូឡាំពិករដូវរងាមិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ វាបង្ហាញនូវសកម្មភាពជាក់ស្តែងរបស់ប្រទេសចិនចំពោះពិធីដ៏មានអត្ថន័យនេះ។

សេចក្តីស្រឡាញ់ដាច់ខាត ពិតប្រាកដ និងឋិតថេរចំពោះកីឡាអូឡាំពិករួមមានកីឡាអូឡាំពិករដូវរងា គឺផ្អែកលើការបង្កើតនិងទទួលស្គាល់ដោយមនុស្សជាតិដែលជាអ្នកចូលរួមបង្កើត និងថែរក្សានូវគុណតម្លៃរបស់កីឡាអូឡាំពិក។ ច្បាស់ណាស់ដែលថាយើងត្រូវសង្កត់ធ្ងន់ដោយស៊ីជម្រៅ នៅចំណុចនេះដោយសារតែប្រទេសមួយចំនួនមិនគ្រាន់តែមិនបានយកចិត្តទុកដាក់លើគុណតម្លៃរបស់កីឡាអូឡាំពិកប៉ុណ្ណោះទេ តែប្រទេសទាំងនោះមិនបានដាក់បេះដូងរបស់ខ្លួនបញ្ចូលទៅក្នុងគុណតម្លៃរបស់កីឡាអូឡាំពិកនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក