
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៤ករណីថ្មី (ឆ្លងថ្មីសហគមន៍៤៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៩ករណី ខណៈអ្នកជំងឺ ៦០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២១,២៤២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០១៥នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៧,៣៦៣នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២០,៣១៦ករណី និងឆ្លងសរុបក្នុងសហគមន៍ ៣៤២ករណី(ជាប្រភេទអូមីក្រុង) ៕