ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភា មានជំនឿថាទំនាក់ទំនងមិត្តភាពល្អរវាងកម្ពុជានិងវៀតណាមនឹងបន្តជាយូរអង្វែងទៀត

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន បានសំដែងនូវការពេញចិត្តចំពោះចំណងមិត្តភាពរវាងកម្ពុជា-វៀតណាម ដែលជាអ្នកជិតខាងល្អ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាយូរអង្វែងមកហើយ។ ដោយសម្ដេចសង្ឃឹមថាចំណងទំនាក់ទំនងមិត្តភាពបន្ត និងពង្រីកបបន្ថែមទៀតទៅថ្ងៃអនាគត។

ក្នុងលិខិតជូនពរក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដល់ប្រធានសភាវៀតណាមលោក Vuong Dinh Hue សម្ដេចពញាចក្រី ហេង សំរិន បានចូលរួមអបអរជាមួយវៀតណាមក្នុងឱកាសនេះ និងជូនពរលោក Vuong Dinh Hue ឱ្យទទួលបានសេចក្ដីសប្បាយរីករាយចម្រើងរុងរឿងក្នុងឆ្នាំ២០២២ និងជូនពរដល់សាធារណរដ្ឋសង្គមនិយមវៀតណាមបន្តទទួលបាននូវវឌ្ឍនភាពនិងវិបុលភាពតរៀងទៅ។

សម្ដេចពញាចក្រីបានចាត់ទុកប្រទេសវៀតណាម ជាប្រទេសភូមិផងរបងជាមួយដ៏ល្អ និងបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងកាលពីកន្លងមកនិងសង្ឃឹមថាទំនាក់ទំនងនេះនឹងបន្តរីកចម្រើននិងយូរអង្វែងតទៅមុខបន្តទៀត។

ក្នុងលិខិតនោះសម្ដេចពញាចក្រីបានលើកឡើងថា៖ «ខ្ញុំសូមសម្ដែងនូវការពេញចិត្តយ៉ាងក្រៃលែងចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាប្រទេសយើងទាំងពី ទាំងនៅក្នុងកម្រិតទ្វេភាគី និងពហុភាគី ហើយខ្ញុំមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងជាប្រពៃណីយូរអង្វែងខាងលើនេះ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតទៅថ្ងៃអនាគត ដើម្បីបម្រើប្រយោជន៍ដល់ប្រជាជនយើងទាំងពីរជាបងប្អូន»។

កម្ពុជា-វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាចំនួន៥៥ឆ្នាំហើយ (១៩៦៧-២០២២) ក្នុងទំនាក់ទំនងនេះមានទាំងល្អ និងអាក្រក់ជាមួយគ្នា ទោះជាយ៉ាងណាក្រោយការរំដោះប្រទេសចេញពីរបបខ្មែរក្រហមចំណងទំនាក់ទំនងប្រទេសទាំងពីរបានក្លាយជាចំណងទំនាក់ទំនងសហប្រតិបត្តិការនិងជួយគ្នាដែលរដ្ឋាភិបាលប្រទេសទាំងពីរបានចាត់ទុកគ្នាថាជាអ្នកជិតខាងល្អថែមទៀត។

ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមចាប់ផ្ដើមនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក