ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Breaking News: ករណីស្លាប់បុរសជនជាតិខ្មែរចំនួនពីរនាក់អាយុ ៦៥ឆាំ្ន និងអាយុ ៧៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩

(ភ្នំពេញ) :ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសេចក្តីសេចក្តីប្រកាសព័ត៌មាននៅព្រឹកព្រលឹមចូលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះថា បើយោងតាមការ ផ្តល់ព័ត៌មានពីមន្ទីរពេទ្យមិត្តភាពខ្មែរ - សូវៀតមាន បុរសជនជាតិខ្មែរ អាយុ៦៥ឆ្នាំ រស់នៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទី និងបុរស ជនជាតិខ្មែរអាយុ ៧៧ឆ្នាំ រស់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨:៥០នាទី ។

ករណីបុរសជនជាតិខ្មែរដែលមានអាយុ ៦៥ឆ្នាំ បានចូលមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១១:១៥នាទី ក្នុងស្ថានភាពហត់ខ្លាំង ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះភ្លាមៗ ព្រមទាំងយកសំណាកធ្វើការវិភាគ ជាលទ្ធផលមានវិជ្ជមានកូវីដ-១៩។ ដោយជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបានអ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទីល្ងាច ។

-ករណីបុរសជនជាតិខ្មែរអាយុ ៧៧ឆ្នាំ បានចូលមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥២០នាទី ជាមួយនឹងស្ថានភាពហត់ដង្ហក់ខ្លាំង នៅលើអ្នកជំងឺមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ដែលតម្រូវឱ្យ គ្រូពេទ្យធ្វើការជួយសង្គ្រោះដោយមានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផងដែរ និងបានយកសំណាកធ្វើវិភាគ ជាលទ្ធផលបញ្ជាក់ថា មាន វិជ្ជមានកូវីដ-១៩ ។ ដោយការវិវត្តជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ ទោះជាក្រុមគ្រូពេទ្យបានខិតខំធ្វើការព្យាបាល តាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏អ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨:៥០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖-ករណីបុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។

-ករណីបុរសជនជាតិខ្មែរអាយុ ៧៧ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និង រលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក