អន្តរជាតិ៖ កូនឆ្កែតូចៗអនាថាចំនួន ៦៣ក្បាលត្រូវបានជួយសង្គ្រោះពីតំបន់តែសីតុណ្ហភាពត្រជាក់ខ្លាំងនៅក្នុងខេត្ត Erzurum ភាគខាងកើតនៃប្រទេសទួរគីកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា។
តាមរយៈវីដេអូដែលផ្ញើដោយអ្នកស្រុកឲ្យដឹងថា ក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់តំបន់ដែលពួកគេបានរកឃើញកូនឆ្កែចំនួន ៦៣។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ទេថា កូនឆ្កែទាំងអស់នេះមកតាមផ្លូវដោយរបៀបណា ដែលស្ថិតក្នុងតំបន់មានសីតុណ្ហភាពក្រោមសូន្យ។
កូនឆ្កែទាំងនោះត្រូវបាននាំយកទៅកាន់គ្លីនិកបសុពេទ្យដែលគ្រប់គ្រងដោយសាលាក្រុងដើម្បីមើលថែ។ អាជ្ញាធរក្រុងបាននិយាយថា ពួកវាមានស្ថានភាពល្អហើយ។
គួរបញ្ជាក់ថា សីតុណ្ហភាពនៅ Erzurum បានធ្លាក់ចុះដល់ប្រហែល -៦ អង្សារសេ នៅពេលថ្ងៃ និងដល់ប្រហែល -១៦ អង្សារសេ នៅពេលយប់៕