ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បារាំងអញ្ជើញរដ្ឋមន្ត្រីការបរទេសកម្ពុជាថ្លែងសន្ទរកថាក្នុងវេទិការដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិក

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ត្រូវបានសហភាពអឺរ៉ុបអញ្ជើញថ្លែងសន្ទរកថាក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិកនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ។

រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង លោក ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ បានលើកឡើងក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អំពីសារៈសំខាន់នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងអាទិភាពរបស់បារាំងនៅក្នុងតំបន់នេះ ដោយបានសង្កត់ធ្ងន់ថា ប្រទេសបារាំងក្នុងនាមជាប្រធានសហភាពអឺរ៉ុប នឹងរៀបចំវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងប៉ារីស។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកទាំង២៧ នៃសហភាពអឺរ៉ុប តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ គណៈកម្មការអឺរ៉ុបពាក់ព័ន្ធ រដ្ឋមន្ត្រីការបរទេសជាច្រើនរូបមកពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នឹងត្រូវបានអញ្ជើញចូលរួម។

ក្នុងវេទិការនោះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងទទួលការអញ្ជើញឡើងថ្លែងសុន្ទរកថាបើកក្នុងនាមជាប្រធានអាស៊ានផងដែរ។

លោក ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ បានសម្តែងការគាំទ្រចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា មជ្ឈភាពអាស៊ាន តាមរយៈយន្តការនានាដឹកនាំដោយអាស៊ាននៅក្នុងនិមាបនកម្មតំបន់ដែលកំពុងវិវត្ត ក៏ដូចជាទស្សនៈវិស័យរបស់អាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ លោកបានបញ្ជាក់ពីការគាំទ្រចំពោះកុងសង់ស៊ីសទាំង៥ចំណុចសម្រាប់ការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានកត់សម្គាល់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងបានសម្តែងការព្រួយបារម្ភចំពោះការវិវត្តនាពេលថ្មីៗនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ បារាំងបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាដែលកំពុងកើតមាននេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក