ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាគ្រោងទម្លុះផ្លូវទឹកចេញពីទន្លេបាសាក់បុកទៅសមុទ្រខេត្តកែប

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងធ្វើការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់បុកទៅសមុទ្រខេត្តកែប បន្ទាប់ពីទទួលបានបញ្ចប់នូវការសិក្សាទៅលើផែនការមេរួច។ ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងសាធារណការមិនទាន់អាចបញ្ជាក់បានទេថាការភ្ជាប់នេះគឺដោយមានការជីកព្រែកទម្លុះទៅសមុទ្រឬយ៉ាងណានោះទេ។

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល លើកឡើងថាក្រសួងកំពុងពិចារណាគ្រោងនឹងធ្វើការតភ្ជាប់ខ្សែដឹកជញ្ជូនតាមផ្លូវទឹកពីកំពង់ផែទឹកសាប ទៅកំពង់ផែទឹកប្រៃដោយផ្ទាល់តែម្ដងដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីដែលមានសព្វថ្ងៃនៅច្រកទ្វារអន្តរជាតិក្អមសំណឆ្លងកាត់វៀតណាម។

លោកបានបញ្ជាក់ថា ក្រសួងបានបញ្ចប់ការសិក្សាទៅលើផែនការមេដឹកជញ្ជូនភ្ជាប់ពីទន្លេបាសាក់ទៅសមុទ្រខេត្តកែប ព្រមទាំងបានធ្វើការរាយការណ៍ទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមរួចហើយដែរ នឹងបានបន្តការសិក្សាបន្ថែមទៀតទៅលើផលប៉ះពាល់ និងទំហំនៃការចំណាយទៅលើគម្រោងមួយនេះ។

រដ្ឋមន្រ្តីក្រសួងសាធារណការរូបនេះបានបន្តថា ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាក់សាក់ ទៅកាន់ទឹកប្រៃនៃសមុទ្រខេត្តកែបនេះ គឺដើម្បីឲ្យមានការរីកចម្រើននូវវិស័យដឹកជញ្ជូនតាមផ្លូវទឹក រីឯខេត្តមួយចំនួនដូចជាខេត្តតាកែវនឹងទទួលបានផលប្រយោជន៍ល្អៗ ពីការតភ្ជាប់ខ្សែទឹកនេះ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានទំនិញឆ្លងកាត់ចំនួនប្រមាណ ៦,៩លានតោន កើនឡើង ៥,៩៩% និងចំណូលសរុបមានចំនួនប្រមាណ ៣៧៣ប៊ីលានរៀល កើនឡើង ១៧,៦៤%ធៀបនឹងការអនុវត្តឆ្នាំ២០២០ ខណៈកំពង់ផែស្វយ័តភ្នំពេញមានទំនិញឆ្លងកាត់មានចំនួនប្រមាណ ៤,២លានតោន កើនឡើង ១៣,៤១% និងចំណូលសរុបមានចំនួនប្រមាណ ១៣៨ប៊ីលានរៀល កើនឡើង ១៤,៣៧% ធៀបនឹងការអនុវត្តឆ្នាំ២០២០។

ក្នុងនោះក្រសួងកំពុងអភិវឌ្ឍចំណតរណបតាមដងទន្លេមួយចំនួន ជាយុទ្ធសាស្រ្តជំរុញការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបង្ខិតសេវាកម្មកំពង់ផែទៅជិតអ្នកប្រើប្រាស់ និងធ្វើឲ្យកំពង់ផែក្នុងតំបន់ មានសក្តានុពលក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក