ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា និងទីម័រខាងកើតប្តេជ្ញាជំរុញសកម្មភាពពាណិជ្ជកម្មដែលមានស្រាប់ចំនួន៣

ភ្នំពេញ៖ ក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្រ្តីការបរទេសទីម័រខាងកើត លោកស្រី អាដាល់ជីហ្សា ម៉ាកណូ (Adaljiza Albertina Xavier Reis Magno) បានឯកភាពលើភាពចាំបាច់ក្នុងការបន្តសន្ទុះនៃសកម្មភាពពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ តាមរយៈការលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធរបស់ខ្លួនអនុវត្តនូវឯកសារដែលបានចុះហត្ថលេខារួចនាពេលកន្លងមកចំនួន៣។

អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ច និងអនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ត្រូវបានរដ្ឋមន្ត្រីការបរទេសកម្ពុជា និងទីម័រខាងកើតលើកទឹកចិត្តឱ្យបន្តសកម្មភាពខ្លាំងក្លាឡើងវិញក្នុងជំនួបកាលពីម្សិលមិញ។ ក្រៅពីនេះក៏សម្រេចពន្លឿនការចរចាលើអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម អប់រំ និងសេវាកម្មផ្លូវអាកាស ដែលនៅមិនទាន់បានឯកភាពគ្នាផងដែរ។

ទស្សនកិច្ចផ្លូវការនាពេលនេះ ធ្វើឡើងស្របជាមួយការប្រារព្ធខួបអនុស្សាវរីយ៍លើកទី២០ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅក្នុងឆ្នាំ២០២២នេះ។

ភាគីទាំងពីរក៏បានអបអរសាទរគ្នាទៅវិញទៅមកចំពោះការទប់ស្កាត់បានដោយជោគជ័យនូវការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងប្រទេសរៀងៗខ្លួន និងចំពោះការបើកប្រទេសរបស់ខ្លួនបន្តិចម្តងៗ តាមរយៈការរស់នៅ និងសម្របខ្លួនតាម «គន្លងថ្មី»។ លោកស្រីរដ្ឋមន្រ្តីការបរទេសទីម័រខាងកើត បានសម្តែងជាថ្មីម្តងទៀតនូវអំណរអរគុណរបស់រដ្ឋាភិបាលទីម័រខាងកើតចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ម៉ាស និងសម្ភារៈវេជ្ជសាស្រ្តដល់ប្រទេសទីម័រខាងកើត ក្នុងអំឡុងពេលការរីករាលដាលនូវជំងឺកូវីដ-១៩កាលពីចុងឆ្នាំ២០២០។

ក្នុងនោះផងដែរលោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជាចំពោះសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត។ លោកស្រី អាដាល់ជីហ្សា ម៉ាកណូ បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់កម្ពុជាដែលបន្តគាំទ្រសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត និងបានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក