ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្នើឱ្យរើសគម្រោងសាងសង់ផ្លូវណាដែលមានស្ដង់ដាត្រឹមត្រូវ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថាក្នុងដំណាក់កាលដែលកម្ពុជាបើកដំណើរការប្រទេសឡើងវិញ រដ្ឋាភិបាលមានតម្រូវការចាំបាច់ក្នុងការផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធទន់ និងការដឹកជញ្ជូនដើម្បីចូលរួមកាត់បន្ថយថ្លៃដើមនៃការលក់ផលិតផលទៅកាន់ទីផ្សារអន្តរជាតិ។ លោកបានជំរុញឱ្យក្រសួងសាធារណការដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារមួយចំនួនទៀតក្នុងឆ្នាំ២០២២ ក្នុងនោះក៏បានស្នើដល់ក្រសួងឱ្យផ្ដោតការយកចិត្តទុកដាក់លើគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធជាចម្បង។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារសាធារណការនិងដឹកជញ្ជូនឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ នៅទីស្ដីការក្រសួងសាធារណការនារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន បានណែនាំដល់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជំរុញបញ្ចប់ផែនការមេស្ដីពីប្រព័ន្ធដឹកជញ្ជូនមធ្យោបាយ និងឡូជីស្ទីក ដើម្បីសម្រួលការដឹកជញ្ជូនកាត់តាមព្រំដែនសម្រួលដល់ពាណិជ្ជកម្មនិងទេសចរឆ្លងកាត់ ព្រមទាំងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមច្រកទ្វាព្រំដែនអន្តរជាតិ ព្រមទាំងសាងសង់ និងធ្វើឱ្យប្រសើរនូវផ្លូវជាតិសំខាន់ៗមួយចំនួន ដោយត្រូវតែទទួលយកតែគម្រោងណាដែលបានសាងសង់ត្រឹមត្រូវតាមស្ដង់ដា និងស្របតាមលក្ខណៈបច្ចេកទេស។

ក្រៅពីនេះលោកក៏ជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ ជំរុញការអភិវឌ្ឍផ្លូវដែក ផ្លូវទឹក និងជំរុញការបណ្ដុះបណ្ដាលអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ក៏ដូចជាលើកកម្ពស់គុណភាពនៃការផ្ដល់សេវាល្អប្រសើរជូនប្រជាជនផងដែរ។

រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីបិទសន្និបាតថា ក្នុងឆ្នាំ២០២២ ក្រសួងសាធារណការបានឯកភាពកំណត់ជាឆ្នាំ នៃការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការងារសាងសង់ និងថែទាំងផ្លូវ-ស្ពានឱ្យមានគុណភាព ដោយផ្ដោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ លោកបានប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងបន្ដែមទៀតក្នុងការអនុវត្តទិសដៅការងារដែលបានដាក់ចេញ ដោយធានាថាការងារដែលធ្វើគឺជាការងារដែលត្រឹមត្រូវ មានគុណភាព ធ្វើដោយយកចិត្តទុកដាក់ដើម្បីចៀសវាងការធ្វើការងារដដែលៗម្ដងហើយម្ដងទៀតផងដែរ។

ក្នុងឆ្នាំ២០២១កន្លងទៅ កម្ពុជាបានបញ្ចប់ការសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា គម្រោងកែលម្អបណ្ដាញផ្លូវថ្នល់លើកំណាត់ផ្លូវជាតិលេខ២ គម្រោងផ្លូវជាតិលេខ៣ គម្រោងកំណាត់ផ្លូវជាតិលេខ៥ គម្រោងផ្លូវជាតិលេខ១១ និងគម្រោងស្ពានចំនួន៧ នៅខេត្តព្រៃវែង ខណៈកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តព្រះសីហនុ និងផ្លូវជាច្រើនដែលមកដល់ពេលនេះសម្រេចបានពី៣០ ដល់ជាង៩០ភាគរយហើយ។ ក្រៅពីនោះក្រសួងក៏កំពុងសិក្សាគម្រោងថ្មីៗបន្ថែមទៀតនៅឆ្នាំ២០២២នេះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក