លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង | លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា |

បេក្ខភាពប្រធានាធិបតីហ្វីលីពីន Manny Pacquiao ប្រឈមមុខនឹងមន្ត្រីពាក់ព័ន្ធនឹងរឿងទ្រព្យសម្បត្តិ

អន្តរជាតិ៖ អតីតកំពូលអ្នកប្រដាល់ Manny Pacquiao ដែលបានប្តេជ្ញាលុបបំបាត់អំពើពុករលួយនៅក្នុងរដ្ឋាភិបាលហ្វីលីពីន ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីនោះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងបង្ហាញព័ត៌មានលំអិតអំពីទ្រព្យសម្បត្តិរបស់គាត់ដោយមោទនភាព និងបានសំណូមឲ្យមន្ត្រីទាំងអស់ឱ្យធ្វើដូចគ្នា។

Pacquiao បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ «ខ្ញុំបានប្រឹងប្រែងរកលុយ ហើយខ្ញុំបានវិនិយោគឈាម ញើស និងប្រថុយជីវិតដើម្បីរកប្រាក់នោះ។ មន្ត្រីសាធារណៈទាំងអស់គួរតែបង្ហាញការប្រកាសទ្រព្យសម្បត្តិរបស់ពួកគេ»។

ការលើកឡើងរបស់ Pacquiao ធ្វើឡើងបន្ទាប់ពីបេក្ខជនប្រធានាធិបតីម្នាក់ទៀតគឺ Ferdinand Marcos Jr បាននិយាយពីមុនថា គាត់នឹងប្រុងប្រយ័ត្នក្នុងការបញ្ចេញសេចក្តីថ្លែងការណ៍អំពីទ្រព្យសម្បត្តិរបស់គាត់ ព្រោះវាអាចត្រូវបានប្រើប្រាស់ដោយគូប្រជែងនយោបាយ។

ចំណែកប្រធានាធិបតី Rodrigo Duterte ដែលរដ្ឋាភិបាលរបស់លោក Pacquiao បានរិះគន់ជាចំៗថា មិនទាន់បានគ្រប់គ្រាន់ឡើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនោះ មិនបាន ប្រកាសទ្រព្យសម្បត្តិរបស់គាត់ជាសាធារណៈចាប់តាំងពីឆ្នាំ ២០១៧ មក។

Pacquiao ដែលជាសមាជិកព្រឹទ្ធសភាបានប្តេជ្ញារធ្វើឱ្យការប្រយុទ្ធប្រឆាំងអំពើពុករលួយក្លាយជាចំណុចសំខាន់នៃយុទ្ធនាការប្រធានាធិបតីរបស់គាត់ ដោយប្រដូចមន្ត្រីពុករលួយទៅនឹង "មហារីក" នៅក្នុងរដ្ឋាភិបាល។ លោកបានសន្យាថានឹងចាប់ពួកគេដាក់គុកបើលោកជាប់ឆ្នោត៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក