ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាមេរិកចង់ទាញចិនចូលឱ្យជួយបន្ថយកម្តៅនៅអ៊ុយក្រែន

អន្តរជាតិ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានជំរុញចិនឱ្យប្រើឥទ្ធិពលរបស់ខ្លួនជាមួយនឹងរុស្ស៊ីដើម្បីបង្អាក់ការលើកទ័ពរបស់រុស្ស៊ីចូលអ៊ុយក្រែន ដែលកន្លងមកចិនមិនមានសកម្មភាពណាមួយគួរឲ្យកត់សម្គាល់នោះទេ។

លោកស្រី Victoria Nuland មន្ត្រីនៃក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិកអំពាវនាវឱ្យទីក្រុងប៉េកាំងប្រើឥទ្ធិពលរបស់ខ្លួនជាមួយទីក្រុងម៉ូស្គូដើម្បីជំរុញការទូត ពីព្រោះប្រសិនបើមានជម្លោះនៅអ៊ុយក្រែន វានឹងមិនល្អសម្រាប់ប្រទេសចិនផងដែរ។

ការអំពាវនាវខាងលើ កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី តាមទូរស័ព្ទ កាលពីយប់ថ្ងៃពុធកន្លងទៅនេះ ដោយភាគីចិនក៏បានជំរុញផងដែរឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាព អត់ធ្មត់ និងបញ្ចៀសរាល់សកម្មភាពទាំងឡាយណាដែលនាំឱ្យស្ថានការណ៍កាន់តែតានតឹង។

គួរបញ្ជាក់ផងដែរថា កម្តៅនៅព្រំដែនមានការកើនឡើងខ្លាំងបន្ទាប់ពី ប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងទ័ពប្រមាណ១០ម៉ឺននាក់នៅជិតព្រំដែនអ៊ុយក្រែន ហើយកំពុងទាមទារឱ្យអង្គការណាតូសន្យាថាខ្លួននឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនចូលរួមជាសមាជិកអង្គការនេះឡើយ ក៏ដូចជាសកម្មភាពផ្សេងទៀរបស់កងទ័ពសម្ព័ន្ធមិត្តនៅក្នុងបណ្តាប្រទេសអតីតប្លុកសូវៀតជាដើម។ ទោះបីយ៉ាងណារុស្ស៊ី ថាខ្លួនដែលដែលរៀបចំផែនការឈ្លានពានអ៊ុយក្រែននោះទេ ហើយថាការចោទប្រកាន់លោកខាងលិចគ្រាន់តែជាការបិទបាំងចំពោះការបង្កហេតុដែលគ្រោងទុករបស់ណាតូប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក