ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឪពុកកីឡាករ ចាន់ វឌ្ឍនាកា អរគុណសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធចំពោះការជួយចេញថ្លៃព្យាបាលជំងឺកូន

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាឪពុករបស់លោក ចាន់ វឌ្ឍនាកា កីឡាករបាត់ទាត់ឆ្នើមម្នាក់របស់កម្ពុជា លោក ចាន់ ចេស្ដា បានសរសេរលើហ្វេសបុករបស់លោកដោយបានអរគុណដល់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងភរិយាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន បានផ្ដល់ថវិការចំនួន៥ម៉ឺនដុល្លារអាមេរិកដើម្បីជួយព្យាបាលលោក ចាន់ វឌ្ឍនាកា ដែលត្រូវរងរបួសជង្គង់និងត្រូវធ្វើការវះកាត់។

លោក ចាន់ ចេស្ដា បានសរសេរនៅលើហ្វេសបុកលោកថា៖ «ក្នុងនាមខ្ញុំបាទជាឪពុកម្ដាយនិងក្រុមគ្រួសាររបស់កីឡាករចាន់ វឌ្ឍនាកាសូមលំអោនកាយគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះគុណូបការ:ដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានជួយឧបត្ថម្ភថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន ៥០ ០០០$ (ប្រាំម៉ឺនដុល្លាសហរដ្ឋអាមេរិក) ដើម្បីព្យាបាលរបួសរបស់កូនខ្ញុំបាទ។ ខ្ញុំបាទសូមគោរពជូនពរសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រីនិងចៅៗជាទីស្រឡាញ់សូមមេត្តាបន្តមានសុខភាពល្អប្រសើរ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរដេីម្បីបន្តដឹកនាំប្រទេសកម្ពុជាឱ្យសម្បូរណ៍រុងរឿងថែមទៀត»។

ក្លិបបាល់ទាត់បឹងកេតកាលពីម្សិលមិញបានប្រកាសថា សសៃជង្គង់ខាងស្ដាំរបស់កីឡាករ ចាន់ វឌ្ឍនាកា ត្រូវបានដាច់នឹងត្រូវការធ្វើការវះកាត់ជាបន្ទាន់។

បច្ចុប្បន្នក្រុមគ្រួសារនិងគ្រូពេទ្យកំពុងរៀបចំឯកសារដើម្បីបញ្ជូនទៅវះកាត់នៅប្រទេសថៃ។

កីឡាករ ចាន់ វឌ្ឍនាកា បានសរសេរនៅលើហ្វេសបុករបស់គាត់កាលពីម្សិលមិញថា៖ «កុំមានការតក់ស្លុតកុំមានការភ័យខ្លាច ខ្ញុំគ្រាន់តែសម្រាកមួយពេលប៉ុណ្ណោះ វាគ្រាន់តែជាការវះកាត់តូចមួយប៉ុណ្ណោះសម្រាប់ខ្ញុំ ខ្ញុំមិនខ្លាច ខ្ញុំធ្លាប់នៅក្រៅទីលានដោយមិនប្រកួត៦ខែទៅ៧ខែ តែខ្ញុំអាចត្រលប់មកវិញបាន ចុះគ្រាន់តែរបួសប៉ុននេះចង់មករារាំងផ្លូវជីវិតរបស់ខ្ញុំមិនអាចទៅរួចទេ អរគុណអ្នកគ្រប់គ្នាផ្ដល់កម្លាំងចិត្តនឹងលើកទឹកចិត្តខ្ញុំ ជួបគ្នា៦ខែទៀតក្រោយការវះកាត់ជោគជ័យ»។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក