វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

លោក សួស យ៉ារ៉ា៖ បើអ៊ុយក្រែនមានសម្ដេច ហ៊ុន សែន ប្រហែលអាចមានផ្លូវចេញមួយចំនួន

ភ្នំពេញ៖ ប្រធានគណៈកម្មការទី៥នៃរដ្ឋសភាលោក សួស យ៉ារ៉ា បានថ្លែងថាវិបត្តិនៅអ៊ុយក្រែន មានប្រវត្តិសាស្ត្រវែងឆ្ងាយនិងស្មុគស្មាញ លោកថាបញ្ហាមួយដែលធ្វើឱ្យអ៊ុយក្រែនធ្លាក់ក្នុងបញ្ហានោះគឺដោយសារតែប្រទេសខ្លួនជាប្រទេសទ្រនាប់មហាអំណាចតែអនុវត្តគោលនយោបាយទៅរកមហាអំណាចផ្សេងទៀត។ លោកថាបញ្ហាអ៊ុយក្រែនកាន់តែជ្រៅនិងពិបាកដោះស្រាយ។

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្ដីពី ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី នៅរាជបណ្ឌិតសភាកម្ពុជាព្រឹកនេះ លោក សួស យ៉ារ៉ា បានលើកឡើងពីប្រវត្តិសាស្ត្រនៃបញ្ហានៅតំបន់អឺរ៉ុបដែលទើបនឹងរកឃើញភាពនឹងនរនៅពាក់កណ្ដាលសតវត្សទី១៩ ដោយធម្មនុញ្ញក្រុងប៉ារីសឆ្នាំ១៩៩០ និងអនុស្សរណៈស្តីពីការធានាសន្តិសុខទីក្រុងប៊ុយដាប៉ែសឆ្នាំ១៩៩៤។ លោកបន្ថែមថា ប្រទេសអ៊ុយក្រែនចាប់ផ្ដើមមានបញ្ហាជាមួយរុស្ស៊ីតាំងពីឆ្នាំ២០១៤ មកបន្ទាប់ពីទម្លាក់ប្រធានាធិបតី Viktor Yanukovych ព្រោះគាត់បដិសេធមិនចូលរួមជាមួយណាតូ។ លោកបន្ថែមថា ចេតនាចង់ចូលណាតូរបស់អ៊ុយក្រែនដោយប្រធានធិបតីក្រោយបានធ្វើឱ្យរុស្ស៊ីបង្ហាញការព្រួយបារម្ភជាពិសេសទាក់ទងនឹងមីស៊ីលដែលអាចត្រូវក្រុមណាតូដាក់ក្នុងប្រទេសនេះ។ ហើយពេលនេះបញ្ហាប្រទេសអ៊ុយក្រែនបានក្លាយជាល្បែងរបស់មហាអំណាចអាមេរិក និងរុស្ស៊ី ដែលមានចំណុចគន្លឹះមួយគឺទ័ពអាកាស។

លោកថា៖ «រុស្ស៊ីនិងអាមេរិកគេឯកភាពលើចំណុចអីដែលហៅថាសង្គ្រាម? អញ្ចឹងប្រហែលជា៣ថ្ងៃមុនគេអនុម័តពាក្យមួយម៉ាត់ Helicopter អញ្ចឹងដរាបណាមិនមាន Helicopter (ឧទ្ធម្ភាគចក្រ) របស់រុស្ស៊ីហោះចូលអ៊ុយក្រែនទេ មិនមែនជាសង្គ្រាមទេ ឬមិនមានឧទ្ធម្ភាគចក្ររបស់អ៊ុយក្រែនហោះចូលរុស្ស៊ីមិនមែនជាសង្គ្រាមទេ! ព្រោះគេចាត់ទុកថា សង្គ្រាមដែលជា Great war ជាសង្គ្រាមធំហ្នឹងគឺវាមកពីអាកាសហើយ។ [...] អញ្ចឹងលទ្ធភាពគឺការប្រយុទ្ធជើងគោកដែលគេចាត់ទុកថាជាការប៉ះទង្គិចជើងគោកទេ។ អញ្ចឹងអ្វីដែលអង់គ្លេសត្រូវបញ្ជូនជាបន្ទាន់គឺអាវុធប្រឆាំងរថក្រោះ។ អញ្ចឹងយើងមើលទៅថាហ្គេមរបស់ប្រទេសគេធំៗហ្នឹងហ្គេមគេធំណាស់ យើងតូចៗគ្រាន់តែអង្គុយស្ដាប់តែត្រូវតាមឱ្យទាន់សភាពការហ្នឹង អញ្ចឹងសភាពការគន្លឹះគឺកុំឱ្យវ៉ៃទ័ពអាកាស»។

ប្រធានគណៈកម្មាការកិច្ចការបរទេសនៃសភានេះបានលើកឡើងបន្ថែមថា ករណីប្រទេសអ៊ុយក្រែនអាចយកមកសិក្សាពីបរិបទនៅក្នុងតំបន់អាស៊ានបានដោយពិចារណាលើប្រទេសណាជារដ្ឋចំណុះ ប្រទេសណាជាប្រទេសទ្រនាប់ ដែលត្រូវការសិល្បៈខ្ពស់ក្នុងការឆ្លើយតបនឹងភូមិសាស្ត្រនយោបាយរបស់មហាអំណាច។

លោកថា៖ «ទាហាននៅពេលដែលនិយាយមានអីក្រៅពីសាច់ដុំ មេទ័ពទេចចារនោះ។ ប៉ុន្ដែបើមេទ័ពក្នុងតំបន់ប្រយុទ្ធគឺគេនិយាយថាឈ្នះពេលណាហើយ! ពេលបាញ់គ្នាបាញ់អាណាមុនហើយ នឹងជាកន្លែងទាហាន អញ្ចឹងបានជាយើងឃើញមេទ័ពរុស្ស៊ីកាន់នំប៉័ងហូប ជាសញ្ញាបញ្ជាក់ថាម៉ោងចុងក្រោយ អញស៊ីនំប៉័ងក៏រស់ដែរ។ ទាំងអស់នេះសុទ្ធតែជាសញ្ញាអញ្ចឹងយើងអ្នកកាទូតយើងមើលភ្លាមតើសញ្ញាហ្នឹងវាតឹងប៉ុណ្ណា។ ខ្ញុំតែងតែថា មិនមែនជាការលើកដៃលើជើងសម្ដេច ហ៊ុន សែន ទេសួរថាប្រទេសអ៊ុយក្រែនមានសម្ដេចតេជោ ហ៊ុន សែន ឬអត់បើអ៊ុយក្រែនមានសម្ដេចតេជោ ហ៊ុន សែន ប្រហែលមានផ្លូវចេញមួយចំនួន។ ប៉ុន្ដែប្រសិនជាមានវិបត្តិមេដឹកនាំដូច្នេះហើយគឺពិបាកណាស់អញ្ចឹងកម្ពុជាត្រូវតែរក្សាអ្វីក៏ដោយសាមគ្គីភាពជុំវិញមេដឹកនាំ»។

លោកលើកឡើងបែបនេះដោយថាសំអាងថាស្ថិតក្នុងស្ថានភាពនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការដាក់ប្រទេសជាប្រទេសអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ដូចដែលកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន អនុវត្តន៍គឺជាការត្រឹមត្រូវបំផុតដើម្បីបញ្ជៀសការគំរាមកំហែងណាមួយមកលើសន្ដិសុខ សន្ដិភាពជាតិ។

ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានថ្លែងក្នុងកិច្ចពិភាក្សានោះថា លទ្ធភាពនៃសង្គ្រាមអ៊ុយក្រែនគឺមិនងាយនឹងកើតនោះទេគឺគ្រាន់តែនយោបាយរបស់លោក ចូ ប៉ៃដិន ដើម្បីទទួលបានការគាំទ្រពីព្រឹទ្ធសភា ហើយអឺរ៉ុបខ្លួនឯងដឹងច្បាស់ណាស់ថាបើមានសង្គ្រាមជាមួយរុស្ស៊ីគឺមិនឈ្នះប្រទេសរុស្ស៊ីនោះទេ។

លោកថា៖ «ជាមួយរុស្ស៊ីខ្ញុំគ្រាន់តែជម្រាបជូន។ មិនមែនកម្ទេចអ៊ុយក្រែនទេ កម្ទេចទាំងអាមេរិកទៀត កម្ទេចអឺរ៉ុបទៀត! ពីព្រោះអាវុធនុយក្លេអ៊ែរអាចបំផ្លាញពិភពលោកនេះ១៨០ដង មិនអាចផ្ទុះបានទេ! នេះគឺគ្រាន់តែចម្រៀងច្រៀង។ ហើយតាក់តិកនេះអាមេរិកក៏ដើម្បីលួងព្រឹទ្ធសភាដើម្បីទទួលយកសន្លឹកឆ្នោត តែអឺរ៉ុបដឹងច្បាស់ណាស់ថាទៅមិនរួចទេ» ។

ប្រទេសអ៊ុយក្រែនបានដាក់សំណើសុំជាសមាជិកអង្គការណាតូ នៅឆ្នាំ២០០៨ ទោះជាយ៉ាងណាបានដកវិញនៅក្នុងឆ្នាំ២០១០ តែត្រូវបានដាក់សំណើសាជាថ្មីនៅឆ្នាំ២០១៤ ក្រោយទម្លាក់លោក Yanukovych ពីតំណែង។ រហូតដល់ខែមិថុនា ឆ្នាំ២០២១ អង្គការណាតូបានសម្រេចចិត្តថានឹងដាក់បញ្ចូលលអ៊ុយក្រែនជាសមាជិកផែនការសកម្មភាពរបស់ខ្លួន (MAP) ដែលជាផ្នែកសំខាន់នៃដំណើរការដាក់បញ្ចូលជាសមាជិកពេញសិទ្ធិ។ ស្របពេលដែលរុស្ស៊ីបានបញ្ជូនទ័ព១០ម៉ឺននាក់ទៅកាន់ព្រំដែនអ៊ុយក្រែនតាំងពីខែមីនា និងមេសា ដែលជាការចល័តកងកម្លាំងច្រើនបំផុតចាប់តាំងពីបញ្ហានៅឧបទ្វីបគ្រីមេក្នុងឆ្នាំ២០១៤ ដែលនេះបានធ្វើឱ្យមានវិបត្តិអន្តរជាតិនិងបង្កើតក្តីបារម្ភជុំវិញការឈ្លានពានរបស់រុស្ស៊ីដែលអាចកើតមានឡើង។

នៅថ្ងៃច័ន្ទ វិមានក្រឹមឡាំងបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា បង្កើនភាពតានតឹងនៅបូព៌ា-ខាងលិច ដែលបានប្រកាសផែនការជំរុញកងកម្លាំងណាតូនៅអឺរ៉ុបខាងកើត និងជម្លៀសគ្រួសារអ្នកការទូតចេញពីស្ថានទូតអាមេរិកក្នុងប្រទេសអ៊ុយក្រែនផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក