ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងទេសចរណ៍ បើកការប្រឡងប្រណាំងយុទ្ធនាការគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង រាជធានី-ខេត្ត

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត បានចេញប្រកាសស្តីពីនីតិវិធី និងលក្ខណៈវិនិច្ឆ័យសម្រាប់ការប្រឡងប្រណាំងរដ្ឋបាលរាជធានី-ខេត្ត ក្រោមយុទ្ធនាការ «កម្ពុជា៖ ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង»។

ការប្រណាំងប្រជែងនេះមានគោលបំណងលើកទឹកចិត្តលើកិច្ចខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ពិសេសដើម្បីក្រើនរំលឹកដល់អាជីវកម្មទេសចរណ៍ទាំងអស់ឱ្យចូលរួមបង្ការការពារការចម្លងមេរោគកូវីដ-១៩ ដែលអាចរក្សាទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តក្នុងនៅទូទាំងប្រទេសកម្ពុជា។

ក្រសួងក៏បានបញ្ជាក់ថា រដ្ឋបាលរាជធានី-ខេត្តត្រូវចូលរួមជាកាតព្វកិច្ចក្នុងការប្រឡងប្រណាំងរដ្ឋបាលរាជធានី ខេត្ត ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ហើយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ នឹងប្រកាសប្រគល់ជ័យលាភីក្នុងឱកាសទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៣។

សម្រាប់ចំណាប់ថ្នាក់ជ័យលាភី រដ្ឋបាលរាជធានី ខេត្ត នឹងត្រូវបែងចែកជា៣កម្រិតដូចជា កម្រិតល្អប្រសើរ កម្រិតល្អ និងកម្រិតល្អបង្គួរ។

កម្ពុជាបានប្រកាសបើកយុទ្ធនាការ «កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» កាលពីថ្ងៃទី២៧ ខែមករាម្សិលមិញ ដើម្បីធានានូវជោគជ័យនៃការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ មុនឈានដល់ការទទួលទេសចរអន្តរជាតិ ការអបអរសាទរព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងព្រឹត្តិការណ៍ធំៗដទៃទៀតនៅកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក