ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ាណែត៖ ការបន្តុះបង្អាប់មកលើធនធានមនុស្សខ្មែរដោយអ្នកនយោបាយប្រជាភិថុតិគឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់គ្រូ ឪពុកម្តាយ និងជាតិខ្មែរទាំងមូល

ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយសារតែមានធនធានមនុស្សគ្រប់គ្រាន់ធ្វើការជាកម្លាំងចលករសំខាន់របស់ជាតិបានធ្វើឱ្យកម្ពុជាឈរជើងរឹងមាំ រក្សាបានស្ថិរភាព សន្ដិសុខ និងសន្ដិភាពពេញលេញ ដែលធានាដល់ការរស់នៅរបស់ពលរដ្ឋនិងការរីកចំរើនទៅមុខទៀត ដែលមិនគួរណាមានអ្នកនយោបាយប្រជាភិថុតបែរជាយកធនធានមនុស្សកម្ពុជាមកធ្វើការបន្ដុះបង្អាប់មាក់ងាយដែលលោកបានចាត់ទុកថា ជាការវាយប្រហារដល់ការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ អាណាព្យាបាល ហើយក៏ជាការមើលងាយជាតិខ្មែរផងដែរ។

ថ្លែងក្នុងពិធីសម្ពោធអគារសិក្សានិងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកត់សម្គាល់ពីការរីកចម្រើនជាច្រើនក្នុងវិស័យអប់រំកម្ពុជា បូករួមទាំងសមិទ្ធផលជាច្រើនក្នុងវិស័យអប់រំដែលសម្រេចបានកន្លងមកនេះគឺកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជននានា ហើយអ្វីដែលកំណត់ជោគជ័យដ៏ចម្បងនោះគឺតួអង្គសិស្សនិស្សិត ឪពុកម្ដាយ និងលោកគ្រូអ្នកគ្រូ។ លោកបន្ថែមថា ការមាក់ងាយណាមួយមកលើធនធានមនុស្សកម្ពុជាដោយអ្នកនយោបាយប្រជាភិថុតមិនត្រឹមតែវាយប្រហារដល់បុគ្គលប៉ុណ្ណោះទេ វាធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងឪពុកម្ដាយ អាណាព្យាបាល និងជាតិទាំងមូលថែមទៀត។

លោក ហ៊ុន ម៉ាណែត លើកឡើងថា៖ «ក្នុងពេលបច្ចុប្បន្ន ប្រទេសយើងអាចម្ចាស់ការខ្លួនឯងលើគ្រប់វិស័យ ដូចដែលឆ្លុះបញ្ចាំងតាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់ ជាពិសេសមុនការរាតត្បាតនៃជំងឺកូវីដ-១៩។ ទាំងនេះ គឺកើតឡើងដោយសារសមិទ្ធផលធនធានមនុស្ស ដែលផលិតដោយលោកគ្រូ អ្នកគ្រូ ហើយធនធានមនុស្សទំាងនេះ ទទួលបានការបណ្តុះបណ្តាលនៅក្នុងស្រុកខ្មែរ ហើយមួយចំនួនក៏បានទៅបន្តនៅបរទេស និងបានចូលបម្រើការងារនៅតាមគ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងក្នុងវិស័យឯកជន និងអង្គការជាតិ-អន្តរជាតិ។ ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរដោយអ្នកនយោបាយប្រជាភិថុតិ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបានខិតខំតស៊ូយ៉ាងលំបាក ហើយក៏នេះជាការមើលងាយជាតិខ្មែរផងដែរ»។

ថ្វីត្បិតតែលោក ហ៊ុន ម៉ាណែត មិនបានបញ្ចេញឈ្មោះអ្នកនយោបាយប្រជាភិថុតណាម្នាក់ តែកាលពីកន្លងទៅអ្នកដែលវាយប្រហារដល់វិស័យអប់រំ និងធនធានមនុស្សកម្ពុជាច្រើនជាងគេគឺទណ្ឌិត សម រង្ស៊ី។

កាលពីអំឡុងខែតុលា ឆ្នាំ២០១៥ សម រង្ស៊ី ដែលពេលនោះជាប្រធានអតីតបក្សសង្គ្រោះជាតិបានវាយប្រហារមកលើតម្លៃសញ្ញាបត្រកម្ពុជាថាគ្មានតម្លៃ ភ្លាមៗរដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន បានឆ្លើយតបថាជាការវាយប្រហារដែលគ្មានន័យ និងគ្មានប្រយោជន៍ធ្វើឱ្យរីកចម្រើនដល់វិស័យអប់រំនោះទេ។ លោកបន្ថែមថា ការមិនឱ្យតម្លៃលើការអប់រំនៅកម្ពុជាដោយ សម រង្ស៊ី គឺដោយសារគ្រួសារគាត់មិនដែលរៀននៅកម្ពុជា ហើយ សម រង្ស៊ី ខ្លួនឯងផ្ទាល់ក៏មិនច្បាស់ថាសរសេរខ្មែរច្បាស់ល្អដែរ។

ថ្មីៗនេះ សម រង្ស៊ី ថែមទាំងវាយប្រហារដល់សញ្ញាបត្រដែលនិស្សិតខ្មែរទទួលបានពីសភាយោធាអាមេរិក West Point ថែមទៀត ដោយបានចាត់ទុកថាជាសញ្ញាបត្រនៃការយោគយល់ ឬសញ្ញាបត្រកម្រិត២ ដែលសាលាបរទេសផ្ដល់ឱ្យនិស្សិតសញ្ញាតិដទៃ។ ចុងក្រោយការចោទប្រកាន់ដែលគ្មានមូលដ្ឋាននេះក៏ត្រូវបានបណ្ឌិតសភាយោធាអាមេរិក West Point បានច្រានចោលដោយផ្ទាល់និងបានបញ្ជាក់ថា តម្លៃសញ្ញាបត្រខ្លួនមិនមានការបែងចែកដូចដែលបានលើកនេះទេ គឺនិស្សិតដែលបញ្ចប់ការសិក្សាពីសាលាខ្លួនទទួលបានគុណភាពអប់រំស្មើនិងមានតម្លៃដូចនិស្សិតក្នុងស្រុក ហើយសង្ឃឹមថាការបញ្ជាក់នេះនឹងត្រូវបញ្ឈប់ការចោទប្រកាន់ទាំងនេះបន្តទៀតផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក