ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសាធារណការប្រមូលបានពីការចុះបញ្ជីស្លាកលេខពិសេសបានជិត១០លានដុល្លារក្នុងឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងសាធារណការឱ្យដឹងថាក្នុងឆ្នាំ២០២១ ការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ៥ ២៩១ ស្លាក ដោយទទួលចំណូល៣៨ប៊ីលានរៀល ស្មើរនឹងជាង៩លាន៣សែនដុល្លារ ខណៈការចុះបញ្ជីផ្លាកលេខពិសេស សម្រាប់ថ្នាក់រាជធានី-ខេត្តបានចំនួន ២៧ ៤៣៧ស្លាកនិងទទួលចំណូលជាង៣០ប៊ីលានរៀល។

ក្រសួងសាធារណការក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្នកំណើនរថយន្ត និងទោចក្រយានយន្ត ដែលចរាចរណ៍នៅតាម ដងផ្លូវនាពេលបច្ចុប្បន្នបើធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្តមានការកើនឡើងប្រមាណពី ៦,៥ម៉ឺនគ្រឿង ដល់៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្តវិញកើនឡើងប្រមាណពី២០ម៉ឺនគ្រឿងរហូតដល់៥,២លានគ្រឿង។

ចាប់តាំងពីបើកដំណើរការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១ ក្រសួងចុះបញ្ជីបានចំនួន ៩ ០០៧ស្លាក និងទទួលបានចំណូលជាង៧១ប៊ីលានរៀល ប្រមាណជិត១៨លានដុល្លារអាមេរិក ខណៈបានចុះបញ្ជីយានយន្តសរុបចំនួន ៤៥៤ ៧០៨ គ្រឿង ក្នុងនោះ រថយន្តធុនស្រាលចំនួន ៥៦ ២៨០គ្រឿង រថយន្តធុនធ្ងន់ចំនួន ១២ ៤៣៦គ្រឿង និងម៉ូតូចំនួន ៣៨៥ ៩៩២គ្រឿង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក