ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាប្ដេជ្ញាមិនបង្កើតរោងចក្រអគ្គិសនីធ្យូងថ្មបន្ថែមនោះទេ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលលោក ស៊ុយ សែម បានបញ្ជាក់ពីជំហរបស់កម្ពុជាក្នុងការបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញនិងប្រភពថាមពលផ្សេងទៀត ដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន និងការសម្រេចមិនឱ្យអភិវឌ្ឍរោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីបន្ថែមទៀតឡើយ។

ក្នុងជំនួបពិភាក្សាការងារជាមួយនឹងឯកអគ្គរាជជប៉ុនប្រចាំនៅកម្ពុជាលោក មិកកាមិ ម៉ាសាហ៊ីរ៉ូ កាលពី​ថ្ងៃ​ទី២៦ ខែមករា ឆ្នាំ​២០២២ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលកម្ពុជាលោក ស៊ុយ សែម បានបញ្ជាក់ថាកម្ពុជាប្ដេជ្ញាចូលរួមជាមួយពិភពលោកក្នុងការឆ្លើយតបនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុដោយបញ្ឈប់នូវការអភិវឌ្ឍរោងចក្រធ្យូងថ្មថ្មីបន្ថែមទៀតផងដែរ។ លោកថា បច្ចុប្បន្នក្រសួងបានជំរុញនូវការបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ និងប្រភពថាមពលផ្សេងទៀតដើម្បីជំនួសនូវប្រភពថាមពលដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានពីមុន។

លោក​បាន​បញ្ជាក់ថា៖ «កម្ពុជាមានគោលដៅច្បាស់លាស់សម្រាប់អព្យាក្រឹត្យភាពកាបូន កម្ពុជាមានការចាំបាច់កែច្នៃគម្រោងមុនៗដែលប្រើឥន្ធនៈហ្វូស៊ីលឱ្យមានលក្ខណៈស្អាតដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជាការចាប់យកកាបូន ការប្រើប្រាស់និងស្តុកទុកកាបូន ឬបច្ចេកវិទ្យាអ៊ីដ្រូសែនជាដើម នាពេលអនាគត» ។ 

លោក ស៊ុយ សែម បានស្នើសុំឱ្យអគ្គរាជទូតជប៉ុនជួយផ្សព្វផ្សាយនិងគៀងគរក្រុមហ៊ុនវិនិយោគជប៉ុន មកកម្ពុជាបន្ថែមទៀតលើគម្រោងអភិវឌ្ឍន៍រោងចក្រអគិ្គសនី និងគម្រោងខ្សែបណ្តាញបញ្ជូនអគិ្គសនី ក៏ដូចជាបន្តផ្តល់ជំនួយបច្ចេកទេស និងគម្រោងបណ្តុះបណ្តាលបន្ថែមទៀតជូនមន្ត្រីក្រសួង។

ភាគីទាំងពីរក៏នឹងបន្តកិច្ចសន្ទនាបច្ចេកទេសសម្រាប់ភាពជាដៃគូសហប្រតិបត្តិការក្នុងវិស័យថាមពល អគិ្គសនីឱ្យបានទៀងទាត់បន្ថែម ដើម្បីចែករំលែកបច្ចុប្បន្នភាពព័ត៌មានផ្សេងៗ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នាសម្រាប់គម្រោងអន្តរកាលថាមពលក្នុងតំបន់ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក