ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក លី ធុជ៖ ប្រទេសអូស្ត្រាលីគឺជាដៃគូដ៏លេចធ្លោមួយក្នុងការចូលរួមសង្គ្រោះជីវិតប្រជាជនកម្ពុជាពីគ្រាប់មីន

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា ប្រទេសអូស្ត្រាលីបានរួមចំណែកជួយដល់ប្រទេសកម្ពុជាតាំងពីចុងឆ្នាំ១៩៨០រហូតមកដល់បច្ចុប្បន្ន ហើយបើទោះបីជាប្រទេសទាំងពីរប្រឈមមុខនឹងបញ្ហាជាច្រើនក៏ដោយក៏ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៅតែបន្តពង្រឹងលើគ្រប់វិស័យ រាប់ចាប់ពីការអភិវឌ្ឍ នយោបាយ សន្តិសុខ និងសេដ្ឋកិច្ចសង្គម។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងក្នុងពិធីប្រារព្ធទិវាជាតិអូស្ត្រាលី រំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា និងអូស្ត្រាលី នៅនិវេសដ្ឋានឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅរាជធានីភ្នំពេញកាលពីម្សិលមិញដោយបាន រម្លឹកនូវការចូលរួមរបស់អូស្ត្រាលីសម្រាប់ដំណើរស្វែងរកសុខសន្តិភាពនៅកម្ពុជានៅចុងទសវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០ រួមទាំងការដើរតួនាទីនាំមុខក្នុងអំឡុងពេលបេសកកម្មរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។

លោកបន្ថែមថា ចាប់តាំងពីពេលនោះមកអូស្ត្រាលីបានបន្តផ្តល់នូវជំនួយសប្បុរសធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍលើវិស័យផ្សេងៗដូចជា ការអប់រំ សុខាភិបាល អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម ដែលជាការរួមចំណែកដល់ការគាំទ្រសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា ប្រទេសអូស្ត្រាលីគឺជាដៃគូដ៏លេចធ្លោមួយសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ដែលបានបរិច្ចាគថវិកាប្រមាណជាង ១០០លានដុល្លារអូស្ត្រាលីចាប់តាំងពីឆ្នាំ១៩៩៤ ដែលបានចូលរួមជួយសង្រ្គោះដល់អាយុជីវិតប្រជាជនកម្ពុជាជាច្រើន កាត់បន្ថយចំនួនពិការភាព និងកាត់បន្ថយផ្ទៃដីមានការគម្រាមកំហែងដោយសារមីន។

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជាលោក Pablo Kang បានលើកឡើងថាកម្ពុជាអូស្ត្រាលីបានសម្រេចលទ្ធផលបានជាច្រើនក្នុងទំនាក់ទំនង៧០ឆ្នាំរបស់ខ្លួន ដោយលោកសង្ឃឹមថានឹងបន្តកិច្ចសហប្រតិបត្តិការនេះជាមួយកម្ពុជានៅរយៈពេល៧០ឆ្នាំបន្តទៅមុខទៀត និងរាប់ឆ្នាំលើសពីនោះទៅទៀត។

លោកថា៖ «យើងរីករាយរង់ចាំជួយគាំទ្រអាទិភាពរបស់កម្ពុជានៅក្នុងឆ្នាំដែលកម្ពុជាជាប្រធានអាស៊ាន។ លើសពីនេះ រឿងរ៉ាវរបស់យើងជារឿងរ៉ាវនៃការរីកចម្រើន ទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជននិងប្រជាជន និងជាទំនាក់ទំនងរឹងមាំនិងឆ្ពោះទៅមុខ។ យើងមានមូលហេតុធំចម្បងៗជាច្រើន ដែលធ្វើអោយយើងប្រារព្ធខួបនេះជាមួយគ្នា»។

កម្ពុជាមានផែនការដោះមីនឱ្យអស់ពីផ្ទៃដីនៅត្រឹមឆ្នាំ២០២៥ ខណៈប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសប្បុរសធម៌ បន្តការជួយគាំទ្រ ផ្ដល់កិច្ចសហការ និងភាពជាដៃគូឱ្យកាន់តែខ្លាំងក្លា ជាមួយរាជរដ្ឋាភិបាលលើវិស័យមីន ដើម្បីឱ្យកម្ពុជាបានរួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីនត្រឹមឆ្នាំ២០២៥ដូចការគ្រោងទុកផងដែរ។

ចាប់ពីខែមករា ឆ្នាំ១៩៧៩ ដល់ខែកក្កដា ឆ្នាំ២០២១ មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ៦៤ ៩៥០នាក់ ដែលបានកត់ត្រាដោយមន្ត្រី-បុគ្គលិកប្រមូលទិន្នន័យរបស់ការិយាល័យ CMVIS។ ក្នុងចំណោមជនរងគ្រោះចំនួន ៦៤ ៩៥០នាក់ រួមមាន ជនរងគ្រោះដោយសារមីន ៥១ ១៤២នាក់(៧៩%) និងសំណល់ជាតិផ្ទុះពីសង្គ្រាម ១៣ ៨០៨នាក់(២១%)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក