ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូរ៉េខាងជើងបាញ់មីស៊ីលពីរគ្រាប់ជាលើកទី៦នៅក្នុងខែមករានេះ

អន្តរជាតិ៖ កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងចំនួនពីរគ្រាប់ទៀតនៅថ្ងៃព្រហស្បតិ៍នេះ ជាការសាកល្បងមីស៊ីលលើកទីប្រាំមួយរបស់កូរ៉េខាងជើងក្នុងខែនេះ ។

ការបាញ់មីស៊ីលជាបន្តបន្ទាប់របស់ទីក្រុងព្យុងយ៉ាងបានកើតមានជាបន្ត ក្រោយកិច្ចចរចារជាមួយនឹងទីក្រុងវ៉ាស៊ីនតោនបានបរាជ័យ ខណៈថ្មីៗនេះមេដឹកនាំគីម ជុងអ៊ុន ក៏បានបង្ហើបពីគម្រោងការចង់បន្តសកម្មភាពដែលបានផ្អាកនៅឆ្នាំ២០១៩ឡើងវិញ។

ជាមួយនឹងកិច្ចពិភាក្សារបស់សហរដ្ឋអាមេរិកបានជាប់គាំងតាំងពីពេលនោះមក ទីក្រុងព្យុងយ៉ាងបានទម្លាក់ការសន្យាការសន្យារបស់លោកគីម មកធ្វើទំនើបកម្មផ្នែកយោធា ដោយចាប់ផ្តើមការបាញ់ទម្លាក់ជាច្រើនក្នុងខែនេះ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ។

អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលបាននិយាយថា យោធាកូរ៉េខាងត្បូងបានឃើញកាំជ្រួចមីស៊ីលរយៈចម្ងាយខ្លីដែលសង្ស័យថាបានបាញ់ចេញពីតំបន់ទីក្រុង Hamhung ឆ្ពោះទៅសមុទ្រខាងកើត ចាប់ពីម៉ោងប្រហែល៨ព្រឹក។

ក្នុងសេចក្ដីប្រកាសរបស់អគ្គសេនាធិការចម្រុះបានលើកឡើងថា៖ «មីស៊ីលនេះបានហោះបានចម្ងាយ ១៩០ គីឡូម៉ែត្រក្នុងរយៈកម្ពស់ ២០ គីឡូម៉ែត្រ។

គួររំលឹកថា ទីក្រុងព្យុងយ៉ាងក៏បានបាញ់សាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបចំនួនពីរគ្រាប់កាលពីថ្ងៃអង្គារ និងបានបាញ់សាកល្បងមីស៊ីលផ្លោងនៅថ្ងៃទី ១៤ និង ១៧ ខែមករា ហើយក៏បានបាញ់ មីស៊ីលល្បឿនលឿនជាងសម្លេងនៅថ្ងៃទី ៥ និង ១១ ខែមករា។

អ្នកវិភាគម្នាក់លោក Ankit Panda បានសរសេរនៅលើ Twitter ថា៖ «ខ្ញុំជឿថាការធ្វើតេស្តនេះអាចជាផ្នែកមួយនៃការហ្វឹកហ្វឺនយោធាជាប្រចាំរបស់កូរ៉េខាងជើង ឬភ្ជាប់ទៅនឹងការប្រារព្ធពិធីខួបក្នុងស្រុកនាពេលខាងមុខ ខណៈប្រទេសនេះកំពុងរៀបចំប្រារព្ធខួបលើកទី ៨០ នៃកំណើតរបស់ឪពុកលោក Kim គឺអតីតមេដឹកនាំ Kim Jong Il នៅខែកុម្ភៈ ក៏ដូចជាខួបកំណើតគម្រប់ ១១០ ឆ្នាំរបស់មេដឹកនាំស្ថាបនិក Kim Il Sung នៅក្នុងខែមេសា»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក