សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

រ៉ូម៉ានីស្វាគមន៍ការបង្កើនទាហានណាតូលើទឹកដីរបស់ខ្លួនប្រសិនបើចាំបាច់

BUCHAREST៖ ប្រធានាធិបតីរ៉ូម៉ានីកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក និងបារាំងអំពីមធ្យោបាយដើម្បីបង្កើនចំនួនកងទ័ព ហើយខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាកន្លែងបង្កើនវត្តមានយោធារបស់ណាតូ នេះបើតាមប្រធានាធិបតីរ៉ូម៉ានីលោក Klaus Iohannis បាននិយាយកាលពីថ្ងៃពុធ។

ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានដាក់ទាហានអាមេរិកប្រហែល ៨ ៥០០នាក់ដោយរង់ចាំការបញ្ជាឱ្យដាក់ពង្រាយទៅកាន់ផ្នែកខាងកើតរបស់អង្គការណាតូ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហើយបារាំងក៏បានស្នើបញ្ជូនទាហានបន្ថែមទៀតប្រសិនបើចាំបាច់។

លោក Iohannis បាននិយាយថា៖ «ខ្ញុំបាននិយាយហើយថា យើងត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាទីតាំងដើម្បីបង្កើនវត្តមានទ័ពសម្ព័ន្ធមិត្តនៅលើទឹកដីរបស់យើង។ […] បន្ទាប់ពីការប្រកាសដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងបារាំង យើងកំពុងទាក់ទងជាមួយសម្ព័ន្ធមិត្តទាំងពីរដើម្បីដឹងពីវត្តមានយោធារបស់ពួកគេ»។

លោក Iohannis បាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាការពារជាតិកំពូលរបស់ប្រទេសរូម៉ានី ដើម្បីដោះស្រាយបញ្ហាសន្តិសុខ បន្ទាប់ពីប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់នៅជិតព្រំដែនអ៊ុយក្រែន។ លោកបាននិយាយថា ការចរចាការទូតនៅតែជាគន្លឹះដើម្បីបន្ថយភាពតានតឹង។

បច្ចុប្បន្ននេះអង្គការណាតូមានកម្លាំងចម្រុះជាតិសាសន៍ ៤ ០០០នាក់នៅក្នុងប្រទេសរូម៉ានី ដែលជាសមាជិកតាំងពីឆ្នាំ ២០០៤។ សហរដ្ឋអាមេរិកក៏មានទាហានឈរជើងនៅមូលដ្ឋានដាច់ដោយឡែកពីគ្នាក្នុងប្រទេសរ៉ូម៉ានី និងប៊ុលហ្គារីផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក