សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

កម្ពុជាបើកយុទ្ធនាការ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង

ភ្នំពេញ៖ ប្រទេសកម្ពុជាប្រកាសបើកយុទ្ធនាការ «កម្ពុជា៖គោលដៅទេសចរណ៍សុវត្ថិភាព និងប៉ៃតង» ដើម្បីធានានូវជោគជ័យនៃការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានលើកឡើងថាសម្រេចជោគជ័យនូវយុទ្ធនាការនេះចាំបាច់ត្រូវឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករគោល។

ថ្លែងក្នុងពិធីបើកយុទ្ធនាការនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានលើកឡើងថាការបង្កើតភាពស៊ាំសហគមន៍គឺជាគោលដៅចំបងនៃយុទ្ធនាការនេះ លោកបានណែនាំឱ្យរួមគ្នាធ្វើឱ្យយុទ្ធនាមួយនេះក្លាយជាមធ្យោបាយផ្សព្វផ្សាយទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ ដ៍មានប្រសិទ្ធភាព និងសម្រាប់គាំទ្ររបៀងទេសចរណ៍អាស៊ាន និងចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ាន ពង្រឹងភាពធន់កាន់តែប្រសើរនៃវិស័យទេសចរណ៍កម្ពុជា និងរួមគ្នាចូលរួមពង្រឹងយន្តការគាំទ្រដល់យុទ្ធនាការ។

អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ លោក ណេប សាមុត បានលើកឡើងថា ការបើកយុទ្ធនាការគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង នៅពេលនេះគឺបន្ទាប់ពីកម្ពុជាជោគជ័យក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២២ កាលពីថ្ងៃទី១៦ ខែមករាកន្លងមក រួមទាំងការសិក្សាទៅលើការផ្លាស់ប្ដូរឥរិយាបថរបស់ភ្ញៀវទេសចរ ការបោះជំហានដល់ដំណាក់កាលតាមគន្លង«ប្រក្រតីភាពថ្មី»របស់វិស័យទេសចរណ៍ពិភពលោក ការប្រើប្រាស់បច្ចេកវិទ្យានិងគំនិតថ្មីនៅក្នុងការដើរកម្សាន្តបច្ចុប្បន្ន។

លោកបន្តថា យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងដើម្បីរៀបចំអនុវត្តច្រករបៀងការធ្វើដំណើរអាស៊ាន ភ្ជាប់គោលដៅទេសចរណ៍នៃរបៀងមួយទៅកាន់របៀងមួយទៀត និងការរៀបចំគោលដៅទេសចរណ៍របស់ខ្លួនក្នុងប្រទេសនីមួយៗក្នុងតំបន់អាស៊ានឲ្យមានសុវត្ថិភាពនិងហានិភ័យទាប ដើម្បីឆ្លើយតបទាំងកម្រិតថ្នាក់ជាតិនិងពង្រឹងខ្លួនត្រៀមចូលទៅក្នុងការអនុវត្តក្នុងក្របខណ្ឌអាស៊ាន ពិសេសក្នុងឆ្នាំ២០២២នេះ ដែលកម្ពុជាក្លាយជាប្រធានអាស៊ាន។

យុទ្ធនាការ«កម្ពុជា៖គោលដៅទេសចរណ៍សុវត្ថិភាព និងប៉ៃតង» នឹងត្រូវបែងចែកជាពីរកម្រិតគឺកម្រិតរដ្ឋបាលរាជធានី-ខេត្ត និងកម្រិតវិស័យឯកជន ដែលមានការបង្កើតនូវការវាយតម្លៃដោយផ្អែកទៅលើផែនទីចង្អុលផ្លូវស្តីពី ផែនការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ រួមមានការអនុវត្តវិធានសុខាភិបាល និងវិធានសុវត្ថិភាព។

ការវាយតម្លៃត្រូវបានបែងចែកជាបីកម្រិតគឺកម្រិតល្អប្រសើរ កម្រិតល្អ និងកម្រិតល្អបង្គួរ ដោយផ្អែកទៅលើសូចនាការធំៗចំនួន៤គឺ អាជីវកម្មទេសចរណ៍ បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ អាជីវកម្មដែលមានឧបនិស្ស័យទេសចរណ៍ និងអាជីកម្មផ្សារ ដែលត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា(SOP)តាមគន្លងប្រក្រតីភាពថ្មី និងការចាក់វ៉ាក់សាំងពេញលេញ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក